38. សុខ ឬទុក្ខសុទ្ធតែចេញមកពីព្រះឱស្ឋរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
39. ទោះបីមនុស្សម្នាក់ៗប្រព្រឹត្តអំពើបាបក្ដីក៏ព្រះអង្គទុកឲ្យគេនៅរស់ដដែលដូច្នេះ ហេតុអ្វីបានជានាំគ្នារអ៊ូរទាំ!
40. តោងយើងពិនិត្យពិច័យ និងស្ទង់មើលកិរិយាមារយាទរបស់ខ្លួនហើយបែរចិត្តគំនិតមករកព្រះអម្ចាស់វិញ។
41. ពេលយើងលើកដៃអធិស្ឋាន*រកព្រះជាម្ចាស់ដែលគង់នៅស្ថានបរមសុខ*តោងយើងផ្ចង់ចិត្តទៅរកព្រះអង្គដែរ។
42. ព្រះអម្ចាស់អើយ យើងខ្ញុំបានប្រព្រឹត្តអំពើបាបហើយបះបោរប្រឆាំងនឹងព្រះអង្គព្រះអង្គមិនអត់ទោសឲ្យយើងខ្ញុំទេ។
43. ព្រះអង្គតាមប្រហារជីវិតយើងខ្ញុំព្រះពិរោធបានបាំងព្រះអង្គមិនឲ្យត្រាប្រណីយើងខ្ញុំ។
44. ព្រះអង្គពួននៅក្នុងពពក*ដើម្បីកុំឲ្យពាក្យដែលយើងខ្ញុំទូលអង្វរឮទៅដល់ព្រះអង្គឡើយ។
45. ព្រះអង្គបានធ្វើឲ្យយើងខ្ញុំក្លាយទៅជាសំរាម ដែលគ្មាននរណារាប់រកក្នុងចំណោមជាតិសាសន៍ទាំងឡាយ។
46. ខ្មាំងសត្រូវទាំងប៉ុន្មានរបស់យើងខ្ញុំនាំគ្នាជេរប្រមាថយើងខ្ញុំ។
47. យើងខ្ញុំជួបប្រទះតែគ្រោះកាចការភ័យខ្លាច និងការវិនាសអន្តរាយ។
48. ទឹកភ្នែកខ្ញុំហូរដូចទឹកស្ទឹងព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។
49. ទឹកភ្នែកខ្ញុំហូរឥតឈប់ឈរនិងឥតស្រាកស្រាន្ត