28. ពេលណាព្រះអង្គធ្វើទោសយើងត្រូវអង្គុយយ៉ាងស្ងៀមស្ងាត់ដាច់ឡែកតែឯង
29. ហើយក្រាបចុះ អោនមុខដល់ដីធ្វើដូច្នេះ ប្រហែលជាមានសេចក្ដីសង្ឃឹម។
30. ត្រូវបែរថ្ពាល់ឲ្យគេទះនិងទ្រាំឲ្យគេជេរប្រមាថចុះ
31. ដ្បិតព្រះអម្ចាស់មិនបោះបង់ចោលយើងរហូតឡើយ។
32. ទោះបីព្រះអង្គដាក់ទោសក្ដីព្រះអង្គនៅតែអាណិតមេត្តាដដែលដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គធំពន់ពេកក្រៃ។
33. ព្រះអង្គមិនសប្បាយព្រះហឫទ័យនឹងដាក់ទោស ឬធ្វើទណ្ឌកម្មមនុស្សម្នាទេ។
34. ពេលគេជិះជាន់ធ្វើបាបអស់អ្នកដែលជាប់ជាឈ្លើយក្នុងស្រុកណាមួយ
35. ពេលគេរំលោភលើសិទ្ធិមនុស្សនៅចំពោះព្រះភ័ក្ត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
36. ពេលគេកាត់ក្ដីមនុស្សដោយអយុត្តិធម៌ព្រះអម្ចាស់ទតឃើញទាំងអស់!
37. ពេលព្រះអម្ចាស់បង្គាប់អ្វីមួយការនោះត្រូវតែកើតឡើងក្រៅពីព្រះអង្គ គ្មាននរណាធ្វើដូច្នេះបានទេ។
38. សុខ ឬទុក្ខសុទ្ធតែចេញមកពីព្រះឱស្ឋរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។