15. ព្រះអង្គឲ្យខ្ញុំបរិភោគបន្លែដ៏ជូរចត់ព្រះអង្គឲ្យខ្ញុំផឹកទឹកដែលមានជាតិពុល។
16. ព្រះអង្គឲ្យខ្ញុំខាំថ្មបាក់ធ្មេញព្រះអង្គធ្វើឲ្យខ្ញុំដួលផ្កាប់មុខនៅក្នុងផេះ។
17. ព្រះអង្គធ្វើឲ្យសេចក្ដីសុខឃ្លាតឆ្ងាយពីខ្ញុំហើយខ្ញុំលែងដឹងថាអ្វីទៅជាសុភមង្គល។
18. ខ្ញុំក៏ពោលថា “ខ្ញុំលែងមានអ្វីជាទីពឹងហើយសូម្បីតែសេចក្ដីសង្ឃឹមរបស់ខ្ញុំលើព្រះអម្ចាស់ក៏លែងមានទៀតដែរ”។
19. ពេលខ្ញុំនឹកដល់ទុក្ខលំបាក និងភាពតែលតោលដែលខ្ញុំជួបប្រទះនោះចិត្តខ្ញុំឈឺចាប់ខ្លោចផ្សាក្រៃលែង។
20. ទោះបីខ្ញុំខំបំភ្លេចទុក្ខលំបាកនេះក្ដីក៏ខ្ញុំនៅតែនឹកឃើញជានិច្ច។
21. តែឥឡូវនេះ ខ្ញុំចង់គិតដល់អ្វីៗដែលនាំខ្ញុំឲ្យមានសង្ឃឹមឡើងវិញ
22. គឺខ្ញុំនឹកដល់ព្រះហឫទ័យសប្បុរសរបស់ព្រះអម្ចាស់ ដែលមិនចេះរលត់។ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរចំពោះខ្ញុំ ឥតទីបញ្ចប់។
23. ព្រះអង្គតែងតែសម្តែងព្រះហឫទ័យសប្បុរសនិងព្រះហឫទ័យអាណិតអាសូរនេះសាជាថ្មីរៀងរាល់ព្រឹកព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គមានទំហំធំពន់ពេកក្រៃ។
24. ខ្ញុំពោលថា ខ្ញុំគ្មានកេរមត៌កអ្វីក្រៅពីព្រះអម្ចាស់ទេហេតុនេះហើយបានជាខ្ញុំសង្ឃឹមលើព្រះអង្គ។
25. ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសចំពោះអ្នកដែលពឹងផ្អែកលើព្រះអង្គនិងចំពោះអ្នកដែលស្វែងរកព្រះអង្គ។
26. ការតាំងចិត្តស្ងប់ស្ងៀមរង់ចាំព្រះអម្ចាស់យាងមកសង្គ្រោះនោះពិតជាការល្អប្រពៃមែន។
27. ជាការប្រពៃណាស់ដែលមនុស្សទទួលការលត់ដំតាំងពីក្មេងទៅ។
28. ពេលណាព្រះអង្គធ្វើទោសយើងត្រូវអង្គុយយ៉ាងស្ងៀមស្ងាត់ដាច់ឡែកតែឯង
29. ហើយក្រាបចុះ អោនមុខដល់ដីធ្វើដូច្នេះ ប្រហែលជាមានសេចក្ដីសង្ឃឹម។
30. ត្រូវបែរថ្ពាល់ឲ្យគេទះនិងទ្រាំឲ្យគេជេរប្រមាថចុះ
31. ដ្បិតព្រះអម្ចាស់មិនបោះបង់ចោលយើងរហូតឡើយ។
32. ទោះបីព្រះអង្គដាក់ទោសក្ដីព្រះអង្គនៅតែអាណិតមេត្តាដដែលដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គធំពន់ពេកក្រៃ។
33. ព្រះអង្គមិនសប្បាយព្រះហឫទ័យនឹងដាក់ទោស ឬធ្វើទណ្ឌកម្មមនុស្សម្នាទេ។