1. ខ្ញុំជាមនុស្សម្នាក់បានឃើញទុក្ខវេទនានៅគ្រាដែលព្រះជាម្ចាស់ទ្រង់ព្រះពិរោធ។
2. ព្រះអង្គបណ្ដើរខ្ញុំ ហើយនាំខ្ញុំទៅនៅក្នុងទីងងឹតគឺមិនមែនក្នុងពន្លឺឡើយ។
3. ជារៀងរាល់ថ្ងៃ ព្រះអង្គលើកព្រះហស្ដវាយខ្ញុំ ហើយវាយទៀត។
4. ព្រះអង្គវាយខ្ញុំដាច់សាច់ដាច់ស្បែកព្រះអង្គវាយបំបាក់ឆ្អឹងរបស់ខ្ញុំ។
5. ព្រះអង្គយកការឈឺចាប់ និងទុក្ខវេទនាមករុំព័ទ្ធជុំវិញខ្ញុំ។
6. ព្រះអង្គទុកឲ្យខ្ញុំរស់នៅក្នុងទីងងឹតដូចអស់អ្នកដែលស្លាប់តាំងពីយូរមកហើយ។
7. ព្រះអង្គចងខ្ញុំជាប់នឹងជញ្ជាំងដើម្បីកុំឲ្យខ្ញុំចេញរួចព្រះអង្គយកច្រវាក់ដ៏ធ្ងន់មកចងខ្ញុំ។
8. ខ្ញុំខំប្រឹងស្រែកអង្វរឲ្យគេជួយតែព្រះអង្គឃាត់ឃាំងគេមិនឲ្យឮពាក្យអង្វររបស់ខ្ញុំទេ។
9. ព្រះអង្គដាក់ផ្ទាំងថ្មរាំងផ្លូវខ្ញុំព្រះអង្គបានពង្វាងផ្លូវខ្ញុំ។
10. ព្រះអង្គប្រៀបដូចជាខ្លាឃ្មុំចាំស្ទាក់ផ្លូវខ្ញុំនិងដូចសិង្ហដែលពួនចាំប្រហារខ្ញុំ។
11. ព្រះអង្គដេញខ្ញុំចេញពីផ្លូវព្រះអង្គហែកសាច់ខ្ញុំព្រមទាំងធ្វើឲ្យខ្ញុំត្រូវអន្តរាយ។