បរិទេវ 2:3-14 Khmer Standard Version (KHSV)

3. ក្នុង​ពេល​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំងព្រះ‌អង្គ​បាន​បំបាក់​កម្លាំង​របស់​អ៊ីស្រា‌អែលព្រះ‌អង្គ​លែង​ជួយ​ពួក​គេឲ្យ​តទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ហើយ។ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆាប‌ឆេះ​គ្រប់​ទិស‌ទីនៅ​ក្នុង​ស្រុក​របស់​លោក​យ៉ាកុប។

4. ព្រះ‌អង្គ​យឹត​ធ្នូ​ដូច​គូ​សត្រូវព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ប្រហារ​ដូច​បច្ចា‌មិត្តព្រះ‌អង្គ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃសម្រាប់​យើងព្រះ‌អង្គ​ជះ​ព្រះ‌ពិរោធ​មក​លើ​ក្រុង​ស៊ីយ៉ូនដូច​ភ្លើង​ឆេះ​រាល‌ដាល។

5. ព្រះ‌អម្ចាស់​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវព្រះ‌អង្គ​លេប​បំបាត់​អ៊ីស្រា‌អែលព្រះ‌អង្គ​លេប​បំបាត់​វិមានព្រះ‌អង្គ​កម្ទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រជា‌ជន​យូដា​សោក​សង្រេងនិង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។

6. ព្រះ‌អង្គ​កម្ទេច​ស្រុក​ទាំង​មូល​ដែល​ជា​ចម្ការរបស់​ព្រះ‌អង្គព្រះ‌អង្គ​កម្ទេច​ព្រះ‌ដំណាក់និង​ព្រះ‌ពន្លា​របស់​ព្រះ‌អង្គ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូនលែង​នឹក​នា​ដល់​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ*។ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្ដេចនិង​បូជា‌ចារ្យ​ត្រូវ​អាម៉ាស់។

7. ព្រះ‌អម្ចាស់​បោះ​បង់​ចោល​អាសនៈ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ស្អប់​ខ្ពើម​ទី‌សក្ការៈ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បណ្ដោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុងពួក​គេ​នាំ​គ្នា​ស្រែក​ជយ‌ឃោសនៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។

8. ព្រះ‌អម្ចាស់​សម្រេច​រំលំ​កំពែង​ក្រុង​ស៊ីយ៉ូនព្រះ‌អង្គ​វាស់​កំពែង​នេះហើយ​ព្រះ‌អង្គ​មិន​ដក​ព្រះ‌ហស្ដ​មក​វិញ​ទេដរាប​ណា​ទាល់​តែ​បំផ្លាញ​អស់​ជា​មុន​សិនព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ប៉ម និង​កំពែង​ក្រុងរំលំ​គរ​លើ​គ្នា។

9. ព្រះ‌អង្គ​កម្ទេច​ទ្វារ​ក្រុង​ឲ្យ​ស្រុតកប់​ទៅ​ក្នុង​ដីព្រម​ទាំង​បំបាក់​រនុក​ទៀត​ផង។ស្ដេច និង​មន្ត្រី ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយក្រឹត្យ‌វិន័យ​លែង​មាន​ទៀត​ហើយសូម្បី​តែ​ពួក​ព្យាការី​ក៏​លែង​និមិត្តឃើញ​ការ​អស្ចារ្យ​ពី​ព្រះ‌អម្ចាស់​ទៀត​ដែរ។

10. ព្រឹទ្ធា‌ចារ្យ​របស់​ក្រុង​ស៊ីយ៉ូននាំ​គ្នា​អង្គុយ​ផ្ទាល់​នឹង​ដី និយាយ​ស្ដី​លែង​កើតពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាលហើយ​ស្លៀក​បាវ​កាន់​ទុក្ខ។ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹមនាំ​គ្នា​ដើរ​អោន​មុខ​យ៉ាង​អាម៉ាស់។

11. ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែកចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា ថ្លើម​ប្រមាត់​ខ្ញុំ​ក៏​ខ្ទេច‌ខ្ទាំព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវក្នុង​បុរី​នេះ។

12. ពួក​វា​យំ​ទារ​អាហារ និង​ទឹក​ពី​ម្ដាយពួក​វា​ដេក​ដួល​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុងដូច​អ្នក​របួសហើយ​ផុត​ដង្ហើម​នៅ​លើ​ទ្រូង​ម្ដាយ។

13. ក្រុង​ស៊ីយ៉ូន​អើយតើ​ខ្ញុំ​មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ទៀតនាង​ក្រមុំ​ស៊ីយ៉ូន​អើយតើ​ខ្ញុំ​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹមដើម្បី​សម្រាល​ទុក្ខ​នាង​បាន?ដ្បិត​មហន្ត‌រាយ​របស់​នាង​ធំ​ដូច​មហា‌សាគរតើ​នរណា​អាច​ព្យាបាល​នាង​បាន?

14. ពួក​ព្យាការី​របស់​នាង​បាន​នាំ​សុបិន​និមិត្តឥត​បាន​ការ និង​ឥត​ខ្លឹមសារ​មក​ប្រាប់​នាងពួក​គេ​ពុំ​បាន​បង្ហាញ​អំពើ​អាក្រក់​របស់​នាងដើម្បី​ស្ដារ​ស្រុក​របស់​នាង​ឡើង​វិញ​ឡើយផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​តែ​សុបិន​និមិត្តឥត​បាន​ការ​មក​បញ្ឆោត​នាង។

បរិទេវ 2