បរិទេវ 2:12-22 Khmer Standard Version (KHSV)

12. ពួក​វា​យំ​ទារ​អាហារ និង​ទឹក​ពី​ម្ដាយពួក​វា​ដេក​ដួល​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុងដូច​អ្នក​របួសហើយ​ផុត​ដង្ហើម​នៅ​លើ​ទ្រូង​ម្ដាយ។

13. ក្រុង​ស៊ីយ៉ូន​អើយតើ​ខ្ញុំ​មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ទៀតនាង​ក្រមុំ​ស៊ីយ៉ូន​អើយតើ​ខ្ញុំ​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹមដើម្បី​សម្រាល​ទុក្ខ​នាង​បាន?ដ្បិត​មហន្ត‌រាយ​របស់​នាង​ធំ​ដូច​មហា‌សាគរតើ​នរណា​អាច​ព្យាបាល​នាង​បាន?

14. ពួក​ព្យាការី​របស់​នាង​បាន​នាំ​សុបិន​និមិត្តឥត​បាន​ការ និង​ឥត​ខ្លឹមសារ​មក​ប្រាប់​នាងពួក​គេ​ពុំ​បាន​បង្ហាញ​អំពើ​អាក្រក់​របស់​នាងដើម្បី​ស្ដារ​ស្រុក​របស់​នាង​ឡើង​វិញ​ឡើយផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​តែ​សុបិន​និមិត្តឥត​បាន​ការ​មក​បញ្ឆោត​នាង។

15. អស់​អ្នក​ដើរ​កាត់​តាម​នេះគេ​នឹង​នាំ​គ្នា​ទះ​ដៃ ហួច និង​គ្រវី​ក្បាលចំអក​ឲ្យ​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹមទាំង​ពោល​ថា “នេះ​ឬ​ទីក្រុង​ដែល​គេ​ធ្លាប់​តែសរសើរ​ថា​ស្អាត​បំផុត និង​សប្បាយ​បំផុតនៅ​លើ​ផែនដី?”។

16. ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ប្រមាថ​នាងពួក​គេ​គ្រហឹម បញ្ចេញ​ចង្កូម ទាំង​ពោល​ថា“យើង​បាន​ត្របាក់​លេប​វា​ហើយ!ថ្ងៃ​យើង​ទន្ទឹង​រង់‌ចាំ​នោះ​មក​ដល់​ហើយយើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ!”

17. ព្រះ‌អម្ចាស់​សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ថ្លែង​ទុកតាំង​ពី​យូរ‌លង់​ណាស់​មក​ហើយព្រះ‌អង្គ​បាន​កម្ទេច​នាង ឥត​ត្រា‌ប្រណីព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​អរ​សប្បាយដោយ​ឃើញ​នាង​បរា‌ជ័យព្រះ‌អង្គ​ប្រទាន​កម្លាំងឲ្យ​បច្ចា‌មិត្ត​របស់​នាង។

18. កំពែង​ក្រុង​ស៊ីយ៉ូន​អើយចូរ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្តចូរ​បង្ហូរ​ទឹក​ភ្នែក​ឲ្យ​ហូរ​ដូច​ទឹក​ទន្លេចូរ​យំ​ទាំង​ថ្ងៃ ទាំង​យប់ឥត​ស្រាក‌ស្រាន្ត​សោះ​ឡើយ។

19. ចូរ​ក្រោក​ឡើង!ចូរ​បន្លឺ​សំឡេង​មួយ​យប់​ទល់​ភ្លឺ!ចូរ​ថ្លែង​ទុក្ខ​ព្រួយ​ថ្វាយ​ព្រះ‌អម្ចាស់ដោយ​ឥត​លាក់‌លៀម​អ្វី​ឡើយចូរ​លើក​ដៃ​អង្វរ​ព្រះ‌អង្គសូម​ទ្រង់​ប្រណី​សន្ដោស​ជីវិត​ក្មេងៗដែល​ដេក​ដួល​នៅ​តាម​ផ្លូវ ព្រោះ​អត់​ឃ្លាន។

20. ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះសូម​ទត​មើល​ចុះ!ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន!ពួក​បូជា‌ចារ្យ និង​ពួក​ព្យាការី ត្រូវ​គេ​សម្លាប់នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់។

21. ក្មេង​ជំទង់ និង​ចាស់ៗ​ដួល​ស្លាប់​នៅ​តាម​ផ្លូវក្រមុំ កំលោះ​របស់​ខ្ញុំ​ម្ចាស់ ស្លាប់​ដោយ​មុខ​ដាវនៅ​ថ្ងៃ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធព្រះ‌អង្គ​ប្រហារ​ជីវិត​ពួក​គេ ឥត​ត្រា​ប្រណី។

22. ព្រះ‌អង្គ​បាន​ហៅ​ការ​ព្រឺ​ខ្លាច​ពី​គ្រប់​ទី​កន្លែងមក​គ្រប​សង្កត់​លើ​ខ្ញុំ​ម្ចាស់ដូច​ហៅ​ខ្មាំង​មក​ចូល​រួម​នៅ​ថ្ងៃ​មាន​ពិធី​បុណ្យ។នៅ​ថ្ងៃ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធគ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ជីវិត​ឡើយ។ប្រជា‌ជន​ដែល​ខ្ញុំ​ម្ចាស់​ចិញ្ចឹម​បី​បាច់ត្រូវ​ខ្មាំង​សត្រូវ​ប្រហារ​អស់​គ្មាន​សល់។

បរិទេវ 2