បរិទេវ 2:1-7 Khmer Standard Version (KHSV)

1. ម្ដេច​ក៏​ព្រះ‌អម្ចាស់​ទ្រង់ព្រះ‌ពិរោធ​ខ្លាំង​ដូច្នេះ!ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពពក​អាប់‌អួរគ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូនព្រះ‌អង្គ​ធ្វើ​ឲ្យ​ភាព​ថ្កុំ‌ថ្កើង​របស់​អ៊ីស្រា‌អែលធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ផែនដី!នៅ​ថ្ងៃ​ទ្រង់​ព្រះ‌ពិរោធព្រះ‌អង្គ​មិន​នឹក​ឃើញ​ថា ក្រុង​ស៊ីយ៉ូន​ជាកំណល់​កល់​ព្រះ‌បាទា​របស់​ព្រះ‌អង្គ​ទេ។

2. ព្រះ‌អម្ចាស់​បាន​កម្ទេច​ទី​លំ‌នៅ​ទាំង​ប៉ុន្មានរបស់​លោក​យ៉ាកុប ដោយ​ឥត​ត្រា​ប្រណី។ក្នុង​ពេល​ព្រះ‌អង្គ​ក្រេវ‌ក្រោធព្រះ‌អង្គ​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។ព្រះ‌អង្គ​បាន​បន្ទាប​បន្ថោក​នគរនិង​មេ​ដឹក​នាំ​របស់​នគរ​នេះ។

3. ក្នុង​ពេល​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំងព្រះ‌អង្គ​បាន​បំបាក់​កម្លាំង​របស់​អ៊ីស្រា‌អែលព្រះ‌អង្គ​លែង​ជួយ​ពួក​គេឲ្យ​តទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ហើយ។ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆាប‌ឆេះ​គ្រប់​ទិស‌ទីនៅ​ក្នុង​ស្រុក​របស់​លោក​យ៉ាកុប។

4. ព្រះ‌អង្គ​យឹត​ធ្នូ​ដូច​គូ​សត្រូវព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ប្រហារ​ដូច​បច្ចា‌មិត្តព្រះ‌អង្គ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃសម្រាប់​យើងព្រះ‌អង្គ​ជះ​ព្រះ‌ពិរោធ​មក​លើ​ក្រុង​ស៊ីយ៉ូនដូច​ភ្លើង​ឆេះ​រាល‌ដាល។

5. ព្រះ‌អម្ចាស់​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវព្រះ‌អង្គ​លេប​បំបាត់​អ៊ីស្រា‌អែលព្រះ‌អង្គ​លេប​បំបាត់​វិមានព្រះ‌អង្គ​កម្ទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រជា‌ជន​យូដា​សោក​សង្រេងនិង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។

6. ព្រះ‌អង្គ​កម្ទេច​ស្រុក​ទាំង​មូល​ដែល​ជា​ចម្ការរបស់​ព្រះ‌អង្គព្រះ‌អង្គ​កម្ទេច​ព្រះ‌ដំណាក់និង​ព្រះ‌ពន្លា​របស់​ព្រះ‌អង្គ។ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូនលែង​នឹក​នា​ដល់​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ*។ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្ដេចនិង​បូជា‌ចារ្យ​ត្រូវ​អាម៉ាស់។

7. ព្រះ‌អម្ចាស់​បោះ​បង់​ចោល​អាសនៈ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ស្អប់​ខ្ពើម​ទី‌សក្ការៈ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បណ្ដោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុងពួក​គេ​នាំ​គ្នា​ស្រែក​ជយ‌ឃោសនៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។

បរិទេវ 2