13. ព្រះអង្គបានបោះភ្លើងពីស្ថានលើចូលមកក្នុងឆ្អឹងរបស់ខ្ញុំព្រះអង្គដាក់អន្ទាក់នៅក្រោមជើងរបស់ខ្ញុំព្រះអង្គធ្វើឲ្យខ្ញុំដកខ្លួនថយព្រះអង្គទុកឲ្យខ្ញុំនៅឯកោហើយឈឺចាប់រៀងរាល់ថ្ងៃ។
14. ព្រះអង្គប្រមូលអំពើបាបដែលខ្ញុំបានប្រព្រឹត្តយកមកចងភ្ជាប់គ្នា បំពាក់នៅករបស់ខ្ញុំធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ។ព្រះអម្ចាស់បានប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សត្រូវហើយខ្ញុំពុំអាចរើខ្លួនរួចឡើយ។
15. ព្រះអម្ចាស់បានកំចាត់ទាហានដ៏ចំណានទាំងប៉ុន្មានដែលនៅជាមួយខ្ញុំព្រះអង្គចាត់កងទ័ពឲ្យមកប្រហារពួកយុវជនរបស់ខ្ញុំព្រះអម្ចាស់បានកម្ទេចប្រជាជនយូដាដូចគេជាន់ផ្លែទំពាំងបាយជូរ។
16. ទឹកភ្នែកខ្ញុំហូរឥតស្រាកស្រាន្តខ្ញុំយំសោកស្រណោះអ្នកទាំងនោះគ្មាននរណាម្នាក់សម្រាលទុក្ខខ្ញុំគ្មាននរណាម្នាក់ធ្វើឲ្យខ្ញុំរស់រានឡើងវិញឡើយ។កូនចៅរបស់ខ្ញុំត្រូវវិនាសព្រោះខ្មាំងសត្រូវមានកម្លាំងជាង។
17. ក្រុងស៊ីយ៉ូនលើកដៃហៅគេជួយតែគ្មាននរណាមកសម្រាលទុក្ខនាងទេ ព្រះអម្ចាស់បញ្ជាឲ្យសត្រូវដែលនៅជុំវិញមកវាយប្រហារពូជពង្សរបស់លោកយ៉ាកុបយេរូសាឡឹមក្លាយទៅជាមិនបរិសុទ្ធនៅក្នុងចំណោមពួកគេ។
18. ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះពិតជាសុចរិតមែនដ្បិតខ្ញុំមិនព្រមធ្វើតាមបញ្ជារបស់ព្រះអង្គ។ប្រជាជនទាំងឡាយអើយ សូមស្ដាប់ខ្ញុំសូមមើលមកការឈឺចាប់របស់ខ្ញុំ។យុវជន និងយុវនារីរបស់ខ្ញុំត្រូវគេកៀរយកទៅជាឈ្លើយអស់ហើយ!។
19. ខ្ញុំបានហៅគូស្នេហ៍របស់ខ្ញុំឲ្យមកជួយតែពួកគេបែរជាបោកប្រាស់ខ្ញុំ។ពួកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យរបស់ខ្ញុំដួលស្លាប់នៅតាមផ្លូវក្នុងពេលពួកគេស្វែងរកអាហារបរិភោគដើម្បីឲ្យបានរស់រានមានជីវិត។
20. ព្រះអម្ចាស់អើយសូមទតមើលទុក្ខលំបាករបស់ខ្ញុំម្ចាស់ខ្ញុំម្ចាស់ឈឺចាប់ក្នុងចិត្តឥតឧបមាចិត្តខ្ញុំខ្លោចផ្សាជាខ្លាំងដ្បិតខ្ញុំម្ចាស់ពិតជាបានបះបោរប្រឆាំងនឹងព្រះអង្គមែន!នៅខាងក្រៅ សត្រូវកាប់សម្លាប់នៅខាងក្នុង ដូចស្ថានមច្ចុរាជ។