9. ក៏ប៉ុន្តែ ចំពោះបងវិញមានតែអូនមួយប៉ុណ្ណោះដែលជាគូកំណាន់ចិត្តអូនល្អឥតខ្ចោះអូនជាកូនតែមួយគត់របស់ម្ដាយជាកូនសម្លាញ់ចិត្តរបស់ម្ដាយ។ពួកយុវនារីឃើញនាងក៏ពោលថា នាងជាស្ត្រីប្រកបដោយសុភមង្គលពួកមហេសី និងពួកស្រីស្នំក៏កោតសរសើរនាងដែរ។
10. តើស្ត្រីដែលមានសម្ផស្ស ដូចពេលអរុណរះមានរូបឆោមល្អដូចព្រះច័ន្ទមានពន្លឺរស្មីដូចព្រះអាទិត្យហើយដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែងនេះជានរណា?
11. ខ្ញុំបានចុះទៅចម្ការដែលមានដាំដើមឈើស៊ីផ្លែដើម្បីមើលកូនឈើដែលទើបនឹងដុះមើលទំពាំងបាយជូរដែលទើបនឹងពន្លកមើលដើមទទឹម ក្រែងលោមានផ្កា។
12. ខ្ញុំភាន់ភាំងស្មារតីទោះបីខ្ញុំជាអ្នកត្រកូលខ្ពស់ក្ដីក៏ខ្ញុំលែងយល់អ្វីទាំងអស់។
13. ស្ត្រីសាសន៍ស៊ូឡាមអើយចូរនាងរាំ ចូរនាងរាំដើម្បីឲ្យយើងគយគន់មើលនាងផង។ហេតុអ្វីបានជាអ្នករាល់គ្នាគយគន់មើលស្ត្រីសាសន៍ស៊ូឡាមនេះតើចង់ឲ្យនាងចូលរួមក្នុងក្រុមរបាំទាំងពីរពួកឬ?