1. ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយតើម្ចាស់ចិត្តរបស់នាងទៅទីណា?តើគាត់តម្រង់ទៅទិសណា?យើងស្វែងរកគាត់ជាមួយនាងដែរ។
2. ម្ចាស់ចិត្តរបស់ខ្ញុំបានចុះទៅក្នុងសួនឧទ្យានរបស់គាត់ឆ្ពោះទៅថ្នាលដែលមានពេញដោយផ្កាសាយគន្ធពិដោរ។គាត់ទៅឃ្វាលហ្វូងសត្វរបស់គាត់ព្រមទាំងបេះផ្កាក្រវាន់ផង។
3. ម្ចាស់ចិត្តរបស់ខ្ញុំជាគូស្នេហ៍របស់ខ្ញុំហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរគាត់ឃ្វាលហ្វូងសត្វនៅតាមដើមក្រវាន់។
4. ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់គឺស្អាតដូចក្រុងធើសាស្រស់ដូចក្រុងយេរូសាឡឹម ហើយអូនដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែង។
5. ចូរកុំសម្លឹងមើលមកបងដូច្នេះដ្បិតកែវភ្នែករបស់អូនធ្វើឲ្យបងភាំងស្មារតីសក់របស់អូនមានពណ៌ខ្មៅដូចហ្វូងពពែចុះពីភ្នំនៅស្រុកកាឡាត។
6. ធ្មេញរបស់អូនមានពណ៌សដូចហ្វូងចៀមដែលឡើងពីអណ្ដូងទឹកមកវិញ។វាសុទ្ធតែមានគូរបស់វាហើយគ្មានណាមួយនៅឯកោឡើយ។
7. នៅពីក្រោយស្បៃថ្ពាល់របស់អូនក្រហមស្រស់ដូចផ្លែទទឹម។