5. ខ្ញុំក៏ស្ទុះឡើងដើម្បីបើកទ្វារប្រេងក្រអូបហូរពីដៃ និងម្រាមដៃរបស់ខ្ញុំស្រក់ទៅលើរនុកទ្វារ។
6. ខ្ញុំបើកទ្វារថ្វាយម្ចាស់ចិត្តរបស់ខ្ញុំតែគាត់ចាកចេញទៅបាត់។ខ្ញុំប្រាថ្នាចង់ឮសំឡេងរបស់គាត់ណាស់។ខ្ញុំតាមរកគាត់ តែរកពុំឃើញខ្ញុំស្រែកហៅគាត់ តែគាត់ពុំឆ្លើយទេ។
7. ពួកអ្នកយាមល្បាតទីក្រុងជួបខ្ញុំពួកគេវាយខ្ញុំ ពួកគេធ្វើឲ្យខ្ញុំរបួសពួកអ្នកយាមកំពែងក្រុងយកស្បៃរុំខ្លួនចេញពីខ្ញុំ។
8. ស្ត្រីក្រមុំនៅក្រុងយេរូសាឡឹមអើយខ្ញុំសូមប្រាប់ពួកនាងថាប្រសិនបើពួកនាងឃើញម្ចាស់ជីវិតរបស់ខ្ញុំតើពួកនាងប្រាប់គាត់ថាដូចម្ដេច?ចូរប្រាប់គាត់ថា ខ្ញុំមានជំងឺស្នេហា។
9. ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយតើម្ចាស់ចិត្តរបស់នាងមានអ្វីប្លែកជាងបុរសឯទៀតបានជានាងសុំឲ្យយើងប្រាប់គាត់ដូច្នេះ។
10. ម្ចាស់ជីវិតរបស់ខ្ញុំ មានសម្បុរ-សនិងស្បែកភ្លឺរលោងទោះបីគាត់ស្ថិតនៅក្នុងចំណោមមនុស្សមួយម៉ឺននាក់ក្ដី ក៏ឃើញប្លែកពីគេដែរ។
11. ក្បាលរបស់គាត់ប្រៀបបាននឹងមាសសុទ្ធសក់របស់គាត់រួញដូចអង្គាសដីហើយមានពណ៌ខ្មៅ ដូចសារិកាកែវ។
12. ភ្នែករបស់គាត់ស្រស់ស្អាតដូចសត្វព្រាបដែលស្ថិតនៅក្បែរមាត់ទឹក។ប្រស្រីភ្នែករុំព័ទ្ធដោយកែវភ្នែកពណ៌សហើយស្ថិតនៅយ៉ាងសមក្នុងរង្វង់ភ្នែក។