3. អូនដោះសម្លៀកបំពាក់ចេញទៅហើយតើឲ្យអូនស្លៀកវិញដូចម្ដេចបាន?អូនទើបនឹងលាងជើងតើឲ្យអូនប្រឡាក់ជើងវិញដូចម្ដេចកើត?
4. ម្ចាស់ចិត្តរបស់ខ្ញុំលូកដៃចូលមកតាមប្រហោងទ្វារធ្វើឲ្យចិត្តខ្ញុំរំភើបញាប់ញ័រ។
5. ខ្ញុំក៏ស្ទុះឡើងដើម្បីបើកទ្វារប្រេងក្រអូបហូរពីដៃ និងម្រាមដៃរបស់ខ្ញុំស្រក់ទៅលើរនុកទ្វារ។
6. ខ្ញុំបើកទ្វារថ្វាយម្ចាស់ចិត្តរបស់ខ្ញុំតែគាត់ចាកចេញទៅបាត់។ខ្ញុំប្រាថ្នាចង់ឮសំឡេងរបស់គាត់ណាស់។ខ្ញុំតាមរកគាត់ តែរកពុំឃើញខ្ញុំស្រែកហៅគាត់ តែគាត់ពុំឆ្លើយទេ។
7. ពួកអ្នកយាមល្បាតទីក្រុងជួបខ្ញុំពួកគេវាយខ្ញុំ ពួកគេធ្វើឲ្យខ្ញុំរបួសពួកអ្នកយាមកំពែងក្រុងយកស្បៃរុំខ្លួនចេញពីខ្ញុំ។
8. ស្ត្រីក្រមុំនៅក្រុងយេរូសាឡឹមអើយខ្ញុំសូមប្រាប់ពួកនាងថាប្រសិនបើពួកនាងឃើញម្ចាស់ជីវិតរបស់ខ្ញុំតើពួកនាងប្រាប់គាត់ថាដូចម្ដេច?ចូរប្រាប់គាត់ថា ខ្ញុំមានជំងឺស្នេហា។
9. ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយតើម្ចាស់ចិត្តរបស់នាងមានអ្វីប្លែកជាងបុរសឯទៀតបានជានាងសុំឲ្យយើងប្រាប់គាត់ដូច្នេះ។
10. ម្ចាស់ជីវិតរបស់ខ្ញុំ មានសម្បុរ-សនិងស្បែកភ្លឺរលោងទោះបីគាត់ស្ថិតនៅក្នុងចំណោមមនុស្សមួយម៉ឺននាក់ក្ដី ក៏ឃើញប្លែកពីគេដែរ។
11. ក្បាលរបស់គាត់ប្រៀបបាននឹងមាសសុទ្ធសក់របស់គាត់រួញដូចអង្គាសដីហើយមានពណ៌ខ្មៅ ដូចសារិកាកែវ។
12. ភ្នែករបស់គាត់ស្រស់ស្អាតដូចសត្វព្រាបដែលស្ថិតនៅក្បែរមាត់ទឹក។ប្រស្រីភ្នែករុំព័ទ្ធដោយកែវភ្នែកពណ៌សហើយស្ថិតនៅយ៉ាងសមក្នុងរង្វង់ភ្នែក។
13. ថ្ពាល់របស់គាត់ប្រៀបបីដូចថ្នាលដែលមានពេញដោយផ្កា សាយគន្ធពិដោរបបូរមាត់របស់គាត់ប្រៀបដូចជាផ្កាក្រវាន់ដែលបញ្ចេញក្លិនយ៉ាងក្រអូប។
14. ដៃរបស់គាត់ប្រៀបបាននឹងកងមាសដែលមានដាំត្បូងពេជ្រ។ខ្លួនរបស់គាត់ប្រៀបបាននឹងភ្លុកដែលគេខាត់យ៉ាងរលើបព្រមទាំងមានដាំត្បូងកណ្ដៀងផង។
15. ជើងរបស់គាត់ប្រៀបបាននឹងសសរធ្វើពីថ្មកែវពណ៌សដែលបញ្ឈរនៅលើជើងសសរធ្វើពីមាសសុទ្ធ។គាត់មានរាងសង្ហាដូចភ្នំលីបង់ហើយមានរូបល្អស្អាតដូចដើមតាត្រៅ។
16. មាត់របស់គាត់ពោរពេញដោយភាពទន់ភ្លន់គាត់ជាមនុស្សគួរឲ្យនែបនិត្យ។ស្ត្រីក្រមុំនៃក្រុងយេរូសាឡឹមអើយម្ចាស់ចិត្តដ៏ជាទីស្រឡាញ់របស់ខ្ញុំមានលក្ខណៈយ៉ាងនេះហើយ។