1. អូនស្រីសម្លាញ់ចិត្តបងអើយបងចូលក្នុងសួនឧទ្យានរបស់បងហើយបងនឹងបេះផ្កាដែលមានក្លិនក្រអូបរបស់បងបងនឹងបរិភោគទឹកឃ្មុំរបស់បងបងនឹងផឹកស្រាទំពាំងបាយជូរនិងទឹកដោះគោរបស់បង។មិត្តសម្លាញ់របស់ខ្ញុំអើយ សូមអញ្ជើញពិសាសូមសប្បាយនឹងសេចក្ដីស្រឡាញ់នេះឲ្យបានស្កប់ស្កល់ចុះ។
2. ខ្ញុំបានគេងលក់ទៅហើយតែចិត្តរបស់ខ្ញុំមិនបានលង់លក់ទេ។ខ្ញុំឮម្ចាស់ជីវិតរបស់ខ្ញុំគោះទ្វារ ហៅខ្ញុំថា:ប្អូនស្រីសម្លាញ់ចិត្តបងអើយចូរបើកទ្វារឲ្យបងផងអូនជាទីស្រឡាញ់របស់បង អូនល្អឥតខ្ចោះ។ក្បាលរបស់បងទទឹកជោកដោយសន្សើមដែលធ្លាក់នៅពេលយប់។
3. អូនដោះសម្លៀកបំពាក់ចេញទៅហើយតើឲ្យអូនស្លៀកវិញដូចម្ដេចបាន?អូនទើបនឹងលាងជើងតើឲ្យអូនប្រឡាក់ជើងវិញដូចម្ដេចកើត?
4. ម្ចាស់ចិត្តរបស់ខ្ញុំលូកដៃចូលមកតាមប្រហោងទ្វារធ្វើឲ្យចិត្តខ្ញុំរំភើបញាប់ញ័រ។
5. ខ្ញុំក៏ស្ទុះឡើងដើម្បីបើកទ្វារប្រេងក្រអូបហូរពីដៃ និងម្រាមដៃរបស់ខ្ញុំស្រក់ទៅលើរនុកទ្វារ។
6. ខ្ញុំបើកទ្វារថ្វាយម្ចាស់ចិត្តរបស់ខ្ញុំតែគាត់ចាកចេញទៅបាត់។ខ្ញុំប្រាថ្នាចង់ឮសំឡេងរបស់គាត់ណាស់។ខ្ញុំតាមរកគាត់ តែរកពុំឃើញខ្ញុំស្រែកហៅគាត់ តែគាត់ពុំឆ្លើយទេ។
7. ពួកអ្នកយាមល្បាតទីក្រុងជួបខ្ញុំពួកគេវាយខ្ញុំ ពួកគេធ្វើឲ្យខ្ញុំរបួសពួកអ្នកយាមកំពែងក្រុងយកស្បៃរុំខ្លួនចេញពីខ្ញុំ។