3. បបូរមាត់របស់អូនប្រៀបបាននឹងខ្សែបូពណ៌ក្រហមមាត់របស់អូនស្អាតណាស់នៅពីក្រោយស្បៃ ថ្ពាល់របស់អូនក្រហមស្រស់ដូចផ្លែទទឹម។
4. ករបស់អូនប្រៀបបាននឹងប៉មរបស់ស្ដេចដាវីឌដែលមានរាងមូល ហើយរលោងមានខែលរាប់ពាន់ព្យួរនៅលើប៉មនោះគឺជាខែលរបស់ទាហានដ៏អង់អាច។
5. សុដន់ទាំងពីររបស់អូនប្រៀបបាននឹងកូនភ្លោះរបស់ប្រើស ដែលស៊ីស្មៅនៅតាមដើមក្រវាន់។
6. ខ្ញុំនឹងធ្វើដំណើរទៅភ្នំប្រេងទេព្វិរូនិងភ្នំគ្រឿងក្រអូបឲ្យបានមុនជំនោរពេលល្ងាចហើយមុនពេលស្រមោលរលាយបាត់ទៅ។
7. ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់អូនល្អឥតខ្ចោះ។
8. សម្លាញ់ចិត្តបងអើយចូរចេញដំណើរពីភ្នំលីបង់ទៅជាមួយបង!ចូរចេញដំណើរពីភ្នំលីបង់នេះជាមួយបង!ចូរមើលពីកំពូលភ្នំអាម៉ាណាកំពូលភ្នំសេនៀរ និងកំពូលភ្នំហ៊ើរម៉ូន។ចូរចាកចេញពីលំនៅរបស់សិង្ហនិងពីភ្នំដែលជាលំនៅរបស់ខ្លារខិននេះទៅ។
9. អូនស្រីសម្លាញ់ចិត្តបងអើយអូនបានធ្វើឲ្យបេះដូងបងញាប់ញ័រដោយសារកែវភ្នែករបស់អូននិងដោយសារលំអខ្សែកតែមួយរបស់អូនអូនបានធ្វើឲ្យបេះដូងបងញាប់ញ័រ។