11. សម្លាញ់ចិត្តបងអើយបបូរមាត់អូនមានរសជាតិផ្អែមដូចទឹកដមរបស់ផ្កានៅក្រោមអណ្ដាតរបស់អូនក៏មានរសជាតិផ្អែមដូចទឹកឃ្មុំ និងទឹកដោះគោហើយសម្លៀកបំពាក់របស់អូនមានក្លិនក្រអូបដូចព្រៃព្រឹក្សានៅស្រុកលីបង់។
12. អូនស្រីសម្លាញ់ចិត្តបងអើយអូនជាសួនឧទ្យានតែមួយគត់របស់បងអូនជាអណ្ដូងទឹករបស់បងនិងជាប្រភពទឹករបស់បង។
13. ក្លិនរបស់អូនប្រៀបបាននឹងក្លិនរបស់ចម្ការទទឹម ដែលមានផ្លែយ៉ាងល្អវិសេស។ចម្ការនោះក៏មានដាំដើមខ្លឹមចន្ទន៍ និងទេព្វិរូដែរ
14. ដើមទេព្វិរូ និងរមៀតដើមចំប៉ី និងដើមសម្បុរល្វែងព្រមទាំងដើមឈើទាំងអស់សម្រាប់ធ្វើគ្រឿងក្រអូបជ័រល្វីងទេស ក្រស្នានិងឈើក្រអូបដ៏វិសេសគ្រប់យ៉ាង។
15. អូនជាប្រភពទឹក ហូរស្រោចស្រពសួនឧទ្យានអូនជាអណ្ដូងផ្ដល់ទឹករស់និងជាទឹកជ្រោះដែលហូរចុះពីភ្នំលីបង់។
16. ខ្យល់ពីទិសខាងជើងអើយ ចូរភ្ញាក់ឡើងខ្យល់ពីទិសខាងត្បូងអើយ ចូរបក់មកចូរបក់មកលើសួនឧទ្យានរបស់ខ្ញុំដើម្បីឲ្យសាយក្លិនក្រអូប!សូមម្ចាស់ចិត្តរបស់អូនចូលមកក្នុងសួនឧទ្យានរបស់បងហើយពិសាផ្លែឈើដ៏ល្អវិសេសរបស់សួននេះចុះ!