3. ខ្ញុំបានជួបនឹងពួកអ្នកយាមល្បាតទីក្រុងខ្ញុំសួរថា «តើអ្នករាល់គ្នាបានឃើញម្ចាស់ចិត្តរបស់ខ្ញុំទេ?»
4. ខ្ញុំដើរហួសពួកអ្នកយាមល្បាតបន្តិចទៅខ្ញុំក៏បានជួបម្ចាស់ចិត្តរបស់ខ្ញុំ។ខ្ញុំឱបគាត់ជាប់ ឥតដកដៃឡើយខ្ញុំនាំគាត់ចូលទៅក្នុងផ្ទះរបស់ម្ដាយខ្ញុំចូលទៅក្នុងបន្ទប់របស់ម្ដាយដែលបានបង្កើតខ្ញុំមក។
5. ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្ដាន់និងសត្វប្រើស ធ្វើជាសាក្សីថាមុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្របកុំដាស់សេចក្ដីស្រឡាញ់ឡើយ។
6. តើនរណាឡើងពីវាលរហោស្ថានដូចកំសួលផ្សែង ដូចពពកដែលមានក្លិនទេព្វិរូគ្រឿងក្រអូប និងម្សៅក្រអូបរបស់អ្នកជំនួញ?
7. នេះជាគ្រែស្នែងរបស់ព្រះបាទសាឡូម៉ូនដែលហែហមដោយទាហានដ៏អង់អាចចំនួនហុកសិបនាក់គឺជាទាហានដ៏អង់អាចជាងគេនៃកងទ័ពអ៊ីស្រាអែល។
8. អ្នកទាំងនោះប្រដាប់អាវុធរៀបចំខ្លួនធ្វើសឹកសង្គ្រាម។ម្នាក់ៗស្ពាយដាវ ត្រៀមខ្លួនតទល់នឹងភាពអាសន្ន នៅពេលយប់។
9. ព្រះបាទសាឡូម៉ូនបានធ្វើគ្រែស្នែងមួយពីឈើស្រុកលីបង់។
10. ស្ដេចបានធ្វើបង្គោលពីប្រាក់ បង្អែកពីមាសរីឯខ្នើយធ្វើពីក្រណាត់ពណ៌ក្រហមទុំ។ផ្នែកខាងក្នុងលំអ ដោយក្រណាត់ប៉ាក់ជាស្នាដៃរបស់ស្ត្រីៗក្រុងយេរូសាឡឹមដែលបំពេញកិច្ចការនេះដោយចិត្តស្រឡាញ់។