6. ដៃឆ្វេងរបស់បងដាក់ឲ្យខ្ញុំកើយហើយដៃស្ដាំរបស់បងឱបរឹតខ្ញុំ។
7. ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្ដាន់និងសត្វប្រើសធ្វើជាសាក្សីថាមុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្របកុំដាស់សេចក្ដីស្រឡាញ់ឡើយ។
8. ខ្ញុំឮសំនៀងម្ចាស់ជីវិតរបស់ខ្ញុំគាត់កំពុងតែមកទាំងលោតផ្លោះនៅលើភ្នំតូចធំ។
9. ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្ដាន់ ឬប្រើសស្ទាវមើល៍ គាត់ឈរនៅខាងក្រៅផ្ទះគាត់អើតតាមបង្អួចហើយពិនិត្យមើលតាមចម្រឹង។
10. ម្ចាស់ជីវិតរបស់ខ្ញុំបន្លឺសំឡេងមកខ្ញុំថា:អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើងស្រីស្រស់ស្អាតអើយ ចូរចេញមក!
11. ដ្បិតរដូវរងាបានកន្លងផុតទៅហើយរីឯភ្លៀងក៏ឈប់បង្អុរមកទៀតដែរ។
12. បុប្ផាទាំងឡាយរីកស្គុសស្គាយពាសពេញស្រុកហើយជាពេលដែលបក្សាបក្សីយំខ្ញៀវខ្ញារលលកបូលលាន់ឮពេញក្នុងស្រុកយើង។