10. ម្ចាស់ជីវិតរបស់ខ្ញុំបន្លឺសំឡេងមកខ្ញុំថា:អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើងស្រីស្រស់ស្អាតអើយ ចូរចេញមក!
11. ដ្បិតរដូវរងាបានកន្លងផុតទៅហើយរីឯភ្លៀងក៏ឈប់បង្អុរមកទៀតដែរ។
12. បុប្ផាទាំងឡាយរីកស្គុសស្គាយពាសពេញស្រុកហើយជាពេលដែលបក្សាបក្សីយំខ្ញៀវខ្ញារលលកបូលលាន់ឮពេញក្នុងស្រុកយើង។
13. ឧទុម្ពរចាប់ផ្ដើមផ្លែដើមទំពាំងបាយជូរមានផ្កា សាយក្លិនក្រអូបអូនសម្លាញ់មាសបងអើយ ចូរក្រោកឡើងស្រីស្រស់ស្អាតអើយ ចូរចេញមក!
14. ព្រលឹងមាសបង ប្រៀបដូចជាព្រាបលាក់ខ្លួននៅតាមក្រហែងថ្មសូមបង្ហាញមុខឲ្យបងឃើញផងសូមបន្លឺសំឡេងឲ្យបងឮផងដ្បិតសំឡេងរបស់អូនពីរោះហើយមុខរបស់អូនស្អាតណាស់។
15. ចូរនាំគ្នាចាប់កញ្ជ្រោងនោះមកឲ្យយើងកូនកញ្ជ្រោងទាំងនោះបំផ្លាញទំពាំងបាយជូររបស់យើងដែលកំពុងតែចេញផ្កា។
16. ម្ចាស់ចិត្តរបស់ខ្ញុំ ជាគូស្នេហ៍របស់ខ្ញុំហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរគាត់ឃ្វាលហ្វូងសត្វ នៅតាមដើមក្រវាន់។
17. ម្ចាស់ជីវិតអូនអើយ សូមវិលទៅវិញឲ្យបានមុនជំនោរពេលល្ងាចហើយមុនពេលស្រមោលរលាយបាត់ទៅ។សូមវិលទៅវិញឲ្យបានលឿនដូចក្ដាន់និងប្រើសស្ទាវ នៅលើភ្នំដែលបែកគ្នា។