1. រូបអូនប្រៀបបាននឹងបុប្ផានៅវាលសារ៉ូននិងដូចផ្កាក្រវាន់ដុះនៅតាមជ្រលងភ្នំ។
2. ក្នុងចំណោមស្រីៗទាំងឡាយអូនប្រៀបបាននឹងផ្កាក្រវាន់នៅក្នុងបន្លា។
3. ម្ចាស់ជីវិតរបស់ខ្ញុំស្ថិតនៅក្នុងចំណោមយុវជនទាំងឡាយដូចដើមចន្ទន៍ដុះក្នុងចំណោមដើមឈើព្រៃ។អូនពេញចិត្តអង្គុយនៅក្រោមម្លប់របស់បងហើយផ្លែចន្ទន៍នេះមានរសជាតិផ្អែមឆ្ងាញ់។
4. ម្ចាស់ជីវិតរបស់ខ្ញុំបាននាំខ្ញុំចូលទៅក្នុងដំណាក់ស្រាទំពាំងបាយជូរនៅពីលើខ្ញុំមានសរសេរថា «សេចក្ដីស្នេហា»។
5. សូមចំអែតខ្ញុំ ដោយនំទំពាំងបាយជូរសូមយកផ្លែចន្ទន៍មកឲ្យខ្ញុំទទួលទានដើម្បីមានកម្លាំងឡើងវិញដ្បិតខ្ញុំមានជំងឺស្នេហា។
6. ដៃឆ្វេងរបស់បងដាក់ឲ្យខ្ញុំកើយហើយដៃស្ដាំរបស់បងឱបរឹតខ្ញុំ។
7. ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្ដាន់និងសត្វប្រើសធ្វើជាសាក្សីថាមុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្របកុំដាស់សេចក្ដីស្រឡាញ់ឡើយ។
8. ខ្ញុំឮសំនៀងម្ចាស់ជីវិតរបស់ខ្ញុំគាត់កំពុងតែមកទាំងលោតផ្លោះនៅលើភ្នំតូចធំ។
9. ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្ដាន់ ឬប្រើសស្ទាវមើល៍ គាត់ឈរនៅខាងក្រៅផ្ទះគាត់អើតតាមបង្អួចហើយពិនិត្យមើលតាមចម្រឹង។