8. ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយប្រសិនបើនាងមិនដឹងទេចូរដើរតាមដានរបស់ហ្វូងចៀមហើយឃ្វាលពពែរបស់នាងនៅក្បែរខ្ទមរបស់ពួកគង្វាលចុះ!
9. អូនសម្លាញ់អើយ អូនមានរូបឆោមល្អដូចសេះដែលទឹមរាជរថរបស់ព្រះចៅផារ៉ោន។
10. គ្រឿងអលង្ការរបស់អូនធ្វើឲ្យថ្ពាល់របស់អូនកាន់តែស្អាតហើយខ្សែករបស់អូនក៏បង្ហាញសាច់ដ៏ល្អរបស់អូនដែរ។
11. យើងនឹងធ្វើក្រវិលមាសដែលមានលំអដោយប្រាក់ឲ្យនាងពាក់។
12. ពេលព្រះរាជាកំពុងសោយព្រះស្ងោយទឹកអប់ទេព្វិរូរបស់ខ្ញុំបានសាយក្លិនក្រអូប។
13. ព្រះរាជាជាម្ចាស់ចិត្តរបស់ខ្ញុំ ប្រៀបបាននឹងផ្កាមួយបាច់នៅលើទ្រូងរបស់ខ្ញុំ។
14. ម្ចាស់ចិត្តរបស់ខ្ញុំប្រៀបបាននឹងលំអងផ្កាដែលដុះនៅតាមប្រភពទឹកអេនកេឌី
15. ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់!អូនល្អដាច់គេ!កែវភ្នែករបស់អូនមានសម្រស់ដូចសត្វព្រាប។
16. ម្ចាស់ចិត្តអូនអើយបងក៏ស្អាត គួរឲ្យស្រឡាញ់ដែរ!ស្លឹកឈើដ៏ខៀវខ្ចីនេះជាគ្រែរបស់យើង។
17. មែកតាត្រៅទាំងនេះជាពិដានផ្ទះរបស់យើងហើយដើមកកោះទាំងនេះជាជញ្ជាំងផ្ទះរបស់យើង។