2. សូមបងថើបអូនឲ្យអស់ចិត្តមកដ្បិតសេចក្ដីស្រឡាញ់របស់បងវិសេសជាងស្រាទំពាំងបាយជូរទៅទៀត។
3. ក្លិនរបស់បងក្រអូបណាស់ហើយនាមរបស់បងក៏សាយក្លិនក្រអូបដែរ។ហេតុនេះហើយបានជាស្ត្រីក្រមុំទាំងឡាយនាំគ្នាស្រឡាញ់បង។
4. សូមបងដឹកដៃអូនយើងប្រញាប់ទៅជាមួយគ្នា។បងជាស្ដេចរបស់អូនសូមនាំអូនចូលក្នុងបន្ទប់របស់បងផងយើងនឹងរួមសប្បាយជាមួយគ្នា។យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បងដែលវិសេសជាងស្រាទំពាំងបាយជូរ។ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះពិតជាត្រឹមត្រូវមែន។
5. ស្ត្រីៗនៅក្រុងយេរូសាឡឹមអើយខ្ញុំមានសម្បុរខ្មៅមែនតែខ្ញុំមានរូបឆោមល្អណាស់គឺល្អដូចពន្លានៅស្រុកកេដារនិងដូចកំរាលព្រំរបស់ព្រះបាទសាឡូម៉ូន។
6. កុំមើលងាយខ្ញុំ ដោយឃើញខ្ញុំខ្មៅឡើយខ្ញុំខ្មៅដូច្នេះ ព្រោះត្រូវពន្លឺថ្ងៃ។បងប្រុសរបស់ខ្ញុំនាំគ្នាខឹងនឹងខ្ញុំហើយបង្ខំខ្ញុំឲ្យយាមចម្ការទំពាំងបាយជូរតែខ្ញុំពុំបានយាមចម្ការទំពាំងបាយជូររបស់ខ្ញុំផ្ទាល់ទេ។