36. ថ្ងៃនេះ យើងខ្ញុំបានធ្លាក់ខ្លួនជាទាសករ!យើងខ្ញុំធ្វើជាទាសករក្នុងស្រុកដែលព្រះអង្គប្រទានឲ្យបុព្វបុរសរបស់យើងខ្ញុំដើម្បីឲ្យពួកគេបរិភោគផលផ្លែនិងទទួលភោគទ្រព្យនៅក្នុងស្រុក!
37. ប៉ុន្តែ ភោគផលដ៏សម្បូណ៌ហូរហៀរទាំងនេះបែរជាបម្រុងទុកសម្រាប់ស្ដេចនានាដែលព្រះអង្គឲ្យយើងខ្ញុំធ្វើជាចំណុះព្រោះតែអំពើបាបរបស់យើងខ្ញុំ។គេត្រួតត្រាលើរូបកាយយើងខ្ញុំនិងប្រើប្រាស់សត្វពាហនៈរបស់យើងខ្ញុំតាមអំពើចិត្តរបស់គេយើងខ្ញុំរងទុក្ខវេទនាខ្លាំងណាស់!»។
38. ដោយមានហេតុការណ៍កើតឡើងដូច្នេះ យើងក៏ចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ នៅក្នុងឯកសារដែលមានបិទត្រានោះ មានចុះហត្ថលេខាមេដឹកនាំរបស់យើង ព្រមទាំងក្រុមលេវី និងបូជាចារ្យ។