27. ពេលនោះ ព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្តហើយបច្ចាមិត្តជិះជាន់សង្កត់សង្កិនពួកគេ។ពេលមានអាសន្ន ពួកគេស្រែកអង្វរព្រះអង្គព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខ*ហើយអាណិតអាសូរពួកគេយ៉ាងខ្លាំងព្រះអង្គប្រទានអ្នករំដោះមកសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត។
28. ពេលបានសុខក្សេមក្សាន្តពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហឫទ័យព្រះអង្គសាជាថ្មីព្រះអង្គក៏បោះបង់ចោលពួកគេឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវខ្មាំងសត្រូវក៏ជិះជាន់សង្កត់សង្កិនពួកគេ។ពេលនោះ ពួកគេស្រែកអង្វរព្រះអង្គសាជាថ្មីព្រះអង្គស្ដាប់ពួកគេពីស្ថានបរមសុខព្រះអង្គអាណិតអាសូរពួកគេយ៉ាងខ្លាំងហើយព្រះអង្គសង្គ្រោះពួកគេជាច្រើនលើកច្រើនសា។
29. ព្រះអង្គបានដាស់តឿនពួកគេឲ្យវិលមកកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គវិញតែពួកគេមានចិត្តរឹងចចេសមិនព្រមស្ដាប់តាមបទបញ្ជារបស់ព្រះអង្គទេ។វិន័យរបស់ព្រះអង្គតែងតែផ្ដល់ជីវិតឲ្យមនុស្សដែលប្រតិបត្តិតាមប៉ុន្តែ ពួកគេបែរជាប្រព្រឹត្តអំពើបាបខុសនឹងវិន័យទាំងនេះវិញ។ពួកគេមានចិត្តមានះ និងរឹងចចេសមិនព្រមស្ដាប់បង្គាប់ឡើយ។
30. ព្រះអង្គទ្រាំទ្រនឹងពួកគេជាច្រើនឆ្នាំព្រះអង្គប្រទានព្រះវិញ្ញាណឲ្យមករំឭកដាស់តឿនពួកគេតាមរយៈពួកព្យាការីរបស់ព្រះអង្គប៉ុន្តែ ពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយដូច្នេះ ព្រះអង្គក៏បានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស។
31. ដោយព្រះអង្គអាណិតអាសូរពួកគេយ៉ាងខ្លាំងព្រះអង្គមិនលុបបំបាត់ពួកគេឬបោះបង់ចោលពួកគេឡើយដ្បិតព្រះអង្គជាព្រះដែលមានព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ។
32. ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គជាព្រះដ៏ឧត្ដមប្រកបដោយឫទ្ធានុភាពគួរឲ្យស្ញែងខ្លាចព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រីហើយមានព្រះហឫទ័យមេត្តាករុណាជានិច្ច។ឥឡូវនេះ សូមទ្រង់មេត្តាទតមកយើងខ្ញុំដែលកំពុងរងទុក្ខលំបាកគឺស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំបូជាចារ្យរបស់យើងខ្ញុំ ព្យាការីរបស់យើងខ្ញុំដូនតារបស់យើងខ្ញុំនិងប្រជាជនទាំងមូលរបស់ព្រះអង្គចាប់ពីជំនាន់ស្ដេចស្រុកអាស្ស៊ីរីរហូតដល់សព្វថ្ងៃនេះ។