64. អ្នកទាំងនេះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេក៏បាត់បង់តំណែងជាបូជាចារ្យ
65. ហើយលោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរយូរឹម និងធូមីម* ជាមុនសិន។
66. សហគមន៍ទាំងមូលមានចំនួន ៤២ ៣៦០ នាក់
67. ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេ ដែលចំនួន ៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេ មានអ្នកចម្រៀងប្រុសស្រី ២៤៥នាក់។
68. មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល
69. អូដ្ឋ ៤៣៥ក្បាល និងលា ៦ ៧២០ ក្បាល។
70. មានមេដឹកនាំក្រុមគ្រួសារមួយចំនួន បានថ្វាយប្រាក់ សម្រាប់ការសង់ព្រះវិហារ។ លោកអភិបាលបានថ្វាយមាសមួយពាន់តម្លឹង សម្រាប់ព្រះវិហារ ព្រមទាំងពែងហាសិប និងសម្លៀកបំពាក់បូជាចារ្យចំនួនប្រាំរយសាមសិបសម្រាប់។
71. មេដឹកនាំរបស់ក្រុមគ្រួសារបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹង សម្រាប់ការសង់ព្រះវិហារ ព្រមទាំងប្រាក់ពីរពាន់ពីររយណែន។
72. ប្រជាជនឯទៀតៗបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹង ប្រាក់ ពីរពាន់ណែន និងសម្លៀកបំពាក់បូជាចារ្យហុកសិបប្រាំពីរសម្រាប់។
73. ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចម្រៀង ប្រជាជន ក្រុមអ្នកបម្រើព្រះវិហារ និងអ៊ីស្រាអែលទាំងមូល បានទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។