63. ក្នុងចំណោមក្រុមបូជាចារ្យ មានកូនចៅរបស់លោកហាបាយ៉ា កូនចៅរបស់លោកហាគូស កូនចៅរបស់លោកបាស៊ីឡៃ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួនដូចឪពុកក្មេក។
64. អ្នកទាំងនេះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេក៏បាត់បង់តំណែងជាបូជាចារ្យ
65. ហើយលោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរយូរឹម និងធូមីម* ជាមុនសិន។
66. សហគមន៍ទាំងមូលមានចំនួន ៤២ ៣៦០ នាក់
67. ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេ ដែលចំនួន ៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេ មានអ្នកចម្រៀងប្រុសស្រី ២៤៥នាក់។
68. មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល