នេហេ‌មា 7:6-24 Khmer Standard Version (KHSV)

6. ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។

7. អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បាបិល លោក​យេសួរ លោក​នេហេមា លោក​អសា‌រា លោក​រ៉ាអា‌មា លោក​ណាហា‌ម៉ានី លោក​ម៉ាដេ‌កាយ លោក​ប៊ីល‌សាន លោក​មីស‌ពេរែត លោក​ប៊ីគ‌វ៉ាយ លោក​នេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ:

8. កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២ ១៧២​នាក់

9. កូន​ចៅ​របស់​លោក​សេផា‌ធា​មាន ៣៧២​នាក់

10. កូន​ចៅ​របស់​លោក​អើរ៉ាស​មាន ៦៥២​នាក់

11. កូន​ចៅ​របស់​លោក​ផាហាត-‌ម៉ូអាប់ កូន​ចៅ​របស់​លោក​យេសួរ និង​កូន​ចៅ​របស់​លោក​យ៉ូអាប់ មាន ២ ៨១៨​នាក់

12. កូន​ចៅ​របស់​លោក​អេឡាំ​មាន ១ ២៥៤​នាក់

13. កូន​ចៅ​របស់​លោក​សាធូ​មាន ៨៤៥​នាក់

14. កូន​ចៅ​របស់​លោក​សាកាយ​មាន ៧៦០​នាក់

15. កូន​ចៅ​របស់​លោក​ប៊ីនុយ​មាន ៦៤៨​នាក់

16. កូន​ចៅ​របស់​លោក​បេបាយ​មាន ៦២៨​នាក់

17. កូន​ចៅ​របស់​លោក​អាស‌កាដ​មាន ២ ៣២២​នាក់

18. កូន​ចៅ​របស់​លោក​អដូ‌នីកាំ​មាន ៦៦៧​នាក់

19. កូន​ចៅ​របស់​លោក​ប៊ីគ‌វ៉ៃ​មាន ២ ០៦៧​នាក់

20. កូន​ចៅ​របស់​លោក​អេឌីន​មាន ៦៥៥​នាក់

21. កូន​ចៅ​របស់​លោក​អេធើ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហេសេ‌គា​មាន ៩៨​នាក់

22. កូន​ចៅ​របស់​លោក​ហាស៊ូម​មាន ៣២៨​នាក់

23. កូន​ចៅ​របស់​លោក​បេសាយ​មាន ៣២៤​នាក់

24. កូន​ចៅ​របស់​លោក​ហារេប​មាន ១១២​នាក់

នេហេ‌មា 7