នេហេ‌មា 6:12-16 Khmer Standard Version (KHSV)

12. ខ្ញុំ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មិន​បាន​ចាត់​គាត់ ឲ្យ​នាំ​ពាក្យ​នេះ​មក​ថ្លែង​ប្រាប់​ខ្ញុំ​ទេ។ គាត់​ពោល​ដូច្នេះ មក​ពី​លោក​សាន់បា‌ឡាត់ និង​លោក​ថូប៊ី‌យ៉ា សូក​គាត់។

13. ពួក​គេ​សូក​គាត់​មក​ពី​គេ​សង្ឃឹម​ថា ខ្ញុំ​នឹង​ភ័យ​ខ្លាច ហើយ​ធ្វើ​តាម​យោបល់​របស់​គាត់ ជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប រួច​គេ​នឹង​យក​រឿង​នេះ​ទៅ​បរិហារ ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ។

14. «ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​អំពើ​ដែល​លោក​ថូប៊ី‌យ៉ា និង​លោក​សាន់បា‌ឡាត់​បាន​ប្រព្រឹត្ត ហើយ​សូម​នឹក​ចាំ​ពី​ព្យាកា‌រិនី​ណូអា‌ឌា និង​ព្យាការី​ឯ​ទៀតៗ ដែល​ចង់​បំភ័យ​ទូលបង្គំ​ដែរ»។

15. កំពែង​ក្រុង​ត្រូវ​បាន​ជួស‌ជុល​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​ភទ្របទ គឺ​អស់​រយៈ​ពេល​ហា‌សិប​ពីរ​ថ្ងៃ។

16. ពេល​ខ្មាំង​សត្រូវ​ក្នុង​ចំណោម​ប្រជា‌ជាតិ ដែល​នៅ​ជុំ‌វិញ​យើង ដឹង​ដំណឹង​នេះ ពួក​គេ​នាំ​គ្នា​ភ័យ​ខ្លាច។ ពួក​គេ​បាក់​មុខ ហើយ​យល់​ឃើញ​ថា សំណង់​នេះ​សម្រេច​ជា​រូប​រាង​ឡើង ដោយ‌សារ​ព្រះ​នៃ​យើង​បាន​ជួយ។

នេហេ‌មា 6