1. ពេលលោកសាន់បាឡាត់ លោកថូប៊ីយ៉ា លោកកេសែម ជាជនជាតិអារ៉ាប់ ព្រមទាំងខ្មាំងសត្រូវឯទៀតៗ ទទួលដំណឹងថា ខ្ញុំបានសង់កំពែងក្រុងយេរូសាឡឹមឡើងវិញ រីឯកន្លែងបាក់បែកក៏បានជួសជុលហើយ - នៅគ្រានោះ ខ្ញុំពុំទាន់បានដាក់សន្លឹកទ្វារក្រុងនៅឡើយ -
2. លោកសាន់បាឡាត់ និងលោកកេសែម ក៏ចាត់គេឲ្យមកប្រាប់ខ្ញុំថា៖ «សូមអញ្ជើញមកពិភាក្សាគ្នានៅកេភីរីម ក្នុងជ្រលងភ្នំអូណូ»។ អ្នកទាំងនោះឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។
3. ខ្ញុំចាត់អ្នកនាំសារឲ្យយកចម្លើយទៅប្រាប់ពួកគេវិញថា៖ «ខ្ញុំមានកិច្ចការដ៏ច្រើនដែលត្រូវធ្វើ ខ្ញុំមិនអាចចុះមកជួបអស់លោកបានទេ។ ប្រសិនបើខ្ញុំចុះមកជួបអស់លោក ការងារមុខជាត្រូវផ្អាកពុំខាន»។
4. ពួកគេចាត់មនុស្សឲ្យនាំពាក្យដដែលនេះ មកប្រាប់ខ្ញុំដល់ទៅបួនដង ខ្ញុំក៏ផ្ដល់ចម្លើយដដែលទៅពួកគេវិញ។