3. កូនចៅរបស់លោកសេណាអានាំគ្នាសង់ទ្វារមច្ឆា។ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។
4. នៅក្បែរពួកគេមានលោកម្រេម៉ូត ជាកូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូស ជាអ្នកជួសជុល។ នៅក្បែរនោះ មានលោកមស៊ូឡាម ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកមសេសាបេល។ បន្ទាប់មក មានលោកសាដុក ជាកូនរបស់លោកបាណា។
5. នៅក្បែរនោះ មានអ្នកស្រុកតូអា ប៉ុន្តែ ពួកអភិជនរបស់គេមិនព្រមចូលរួមធ្វើការ តាមបញ្ជាមេដឹកនាំរបស់ខ្លួនឡើយ។
6. លោកយ៉ូយ៉ាដា ជាកូនរបស់លោកផាសេហា និងលោកមស៊ូឡាម ជាកូនរបស់លោកបេសូឌា នាំគ្នាជួសជុលទ្វារចាស់ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។
7. នៅក្បែរនោះ មានលោកមេឡាទា ជាអ្នកស្រុកគីបៀន លោកយ៉ាដោនអ្នកស្រុកម៉េរូន ព្រមទាំងអ្នកឯទៀតៗពីក្រុងគីបៀន និងក្រុងមីសប៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកទេសាភិបាល របស់អាណាខេត្តនៅខាងលិចទន្លេអឺប្រាត។
8. នៅក្បែរពួកគេ មានលោកអ៊ូស៊ាល ជាកូនរបស់លោកហារហាយ៉ា ដែលជាជាងរចនាគ្រឿងអលង្ការ ហើយបន្ទាប់មក មានលោកហាណានា ជាអ្នកផ្សំគ្រឿងក្រអូប ពួកគេបានបង្ហើយសំណង់ក្រុងយេរូសាឡឹមរហូតដល់កំពែងធំ។
9. លោករេផាយ៉ាធ្វើការនៅក្បែរពួកគេ គាត់ត្រូវជាកូនរបស់លោកហ៊ើរ និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀង។
10. បន្ទាប់មក មានលោកយ៉ាដាយ៉ា ជាកូនរបស់លោកហារូម៉ាបធ្វើការផ្នែកដែលនៅខាងមុខផ្ទះគាត់។ លោកហាធូស ជាកូនរបស់លោកហាសាបនាធ្វើការនៅក្បែរគាត់។
11. លោកម៉ាល់គាជាកូនរបស់លោកហារីម និងលោកហាស៊ូប ជាកូនរបស់លោកផាហាត-ម៉ូអាប់ ជួសជុលកំពែងក្រុងមួយផ្នែកទៀត ព្រមទាំងប៉មឡភ្លើង។
12. នៅក្បែរពួកគេមានលោកសាលូម ជាកូនរបស់លោកហាឡូហេស និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀងទៀត ធ្វើការជាមួយកូនស្រីៗរបស់គាត់។
13. លោកហានូន និងអ្នកស្រុកសាណូអា នាំគ្នាជួសជុលទ្វារជ្រលងភ្នំ។ ពួកគេសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ ពួកគេបានសង់កំពែងក្រុងប្រវែងមួយពាន់ហត្ថ រហូតដល់ទ្វារសំរាម។