11. លោកម៉ាល់គាជាកូនរបស់លោកហារីម និងលោកហាស៊ូប ជាកូនរបស់លោកផាហាត-ម៉ូអាប់ ជួសជុលកំពែងក្រុងមួយផ្នែកទៀត ព្រមទាំងប៉មឡភ្លើង។
12. នៅក្បែរពួកគេមានលោកសាលូម ជាកូនរបស់លោកហាឡូហេស និងជាអភិបាលក្រុងយេរូសាឡឹមមួយចំហៀងទៀត ធ្វើការជាមួយកូនស្រីៗរបស់គាត់។
13. លោកហានូន និងអ្នកស្រុកសាណូអា នាំគ្នាជួសជុលទ្វារជ្រលងភ្នំ។ ពួកគេសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ ពួកគេបានសង់កំពែងក្រុងប្រវែងមួយពាន់ហត្ថ រហូតដល់ទ្វារសំរាម។
14. លោកម៉ាល់គាជាកូនរបស់លោករេកាប និងជាចៅហ្វាយស្រុកបេតហាកេរែម ជាអ្នកជួសជុលទ្វារសំរាម។ គាត់បានសង់ខ្លោងទ្វារ ហើយដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។
15. លោកសាលូន ជាកូនរបស់លោកកុល-ហូសេ និងជាចៅហ្វាយស្រុកមីសប៉ា ជួសជុលទ្វារប្រភពទឹក។ គាត់បានសង់ខ្លោងទ្វារ ហើយប្រក់ដំបូល ដាក់សន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុក។ លើសពីនោះ គាត់បានជួសជុលកំពែងស្រះស៊ីឡោម ដែលនៅក្បែរឧទ្យានហ្លួង រហូតដល់ជណ្ដើរចុះមកពីបុរីព្រះបាទដាវីឌ។
16. បន្ទាប់ពីគាត់ មានលោកនេហេមា ជាកូនរបស់លោកអាសប៊ូក និងជាចៅសង្កាត់បេត-ស៊ើរ មួយចំហៀង គាត់ជួសជុលរហូតដល់ខាងមុខផ្នូររបស់ព្រះបាទដាវីឌ និងរហូតដល់ស្រះ ព្រមទាំងបន្ទាយរបស់ពួកវីរជន។
17. បន្ទាប់មក មានក្រុមលេវីធ្វើការនៅក្បែរគាត់ គឺមានលោករេហ៊ូមជាកូនរបស់លោកបានី និងលោកហាសាបយ៉ា ជាចៅសង្កាត់កៃឡាមួយចំហៀង ដែលធ្វើការក្នុងនាមសង្កាត់របស់គាត់។
18. បន្ទាប់មក មានបងប្អូនរបស់ពួកគេ គឺលោកបាវ៉ាយជាកូនរបស់លោកហេណាដាដ និងជាចៅសង្កាត់កៃឡាមួយចំហៀងទៀត។
19. បន្ទាប់មក លោកអេស៊ើរជាកូនរបស់លោកយេសួរ និងជាចៅហ្វាយក្រុងមីសប៉ា ជួសជុលផ្នែកមួយទៀត ដែលនៅទល់មុខផ្លូវឡើងទៅឃ្លាំងសស្ត្រាវុធត្រង់មុមកំពែង។
20. បន្ទាប់ពីគាត់មានលោកបារូក ជាកូនរបស់លោកសាប់បាយ ខំប្រឹងជួសជុលមួយផ្នែកទៀត គឺចាប់តាំងពីមុមកំពែង រហូតដល់មាត់ទ្វារផ្ទះរបស់លោកមហាបូជាចារ្យអេលីយ៉ាស៊ីប។
21. បន្ទាប់មក មានលោកម្រេម៉ូតជាកូនរបស់លោកអ៊ូរីយ៉ា និងជាចៅរបស់លោកហាកូស ជួសជុល មួយផ្នែកទៀត ចាប់ពីមាត់ទ្វារផ្ទះរបស់លោកអេលីយ៉ាស៊ីប រហូតដល់កៀនរបងផ្ទះ។
22. បន្ទាប់មក ពួកបូជាចារ្យដែលរស់នៅតាមតំបន់ជុំវិញក្រុងយេរូសាឡឹម នាំគ្នាជួសជុលនៅក្បែរគាត់។
23. បន្ទាប់មក មានលោកបេនយ៉ាមីន និងលោកហាស៊ូប ជួសជុលផ្នែកដែលនៅខាងមុខផ្ទះរបស់ពួកគេ។ បន្ទាប់មក មានលោកអសារា ជាកូនរបស់លោកម៉ាសេយ៉ា និងជាចៅរបស់លោកអណានា ជួសជុលនៅក្បែរផ្ទះរបស់គាត់។
24. បន្ទាប់មកទៀត មានលោកប៊ីនុយ ជាកូនរបស់លោកហេណាដាឌ ជួសជុលមួយផ្នែកទៀត ចាប់ពីផ្ទះរបស់លោកអសារា រហូតដល់ជ្រុង និងរហូតដល់មុមកំពែង។
25. លោកប៉ាឡាល ជាកូនរបស់លោកអ៊ូសាយ ជួសជុលផ្នែកនៅទល់មុខនឹងជ្រុងកំពែង និងប៉មខាងលើ ដែលលយចេញពីដំណាក់ស្ដេចជិតទីធ្លាក្រុមអង្គរក្ស។ បន្ទាប់មក មានលោកពេដាយ៉ា ជាកូនរបស់លោកប៉ារ៉ូស។
26. ក្រុមអ្នកបម្រើព្រះវិហារ ដែលរស់នៅលើអូផែល ជួសជុលរហូតដល់ផ្នែកនៅទល់មុខនឹងទ្វារគង្គា ប៉ែកខាងកើត និងប៉មដែលលយចេញ។