នេហេ‌មា 2:18-20 Khmer Standard Version (KHSV)

18. ពេល​នោះ ខ្ញុំ​បាន​រៀប​រាប់​ឲ្យ​ពួក​គេ​ដឹង​ថា​ព្រះ​ដ៏​សប្បុរស​របស់​ខ្ញុំ​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ហើយ​ព្រះចៅ​អធិរាជ​បាន​ថ្លែង​មក​ខ្ញុំ​ដូច​ម្ដេច​ខ្លះ។ ពួក​គេ​ក៏​ពោល​ឡើង​ថា៖ «ចូរ​យើង​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់!»។ ដូច្នេះ ពួក​គេ​ក៏​មាន​ទឹក​ចិត្ត​ក្លាហាន​បំពេញ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​នេះ។

19. លោក​សាន់បា‌ឡាត់​ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម លោក​ថូប៊ី‌យ៉ា​ជា​មន្ត្រី​សាសន៍​អាំម៉ូន និង​កេសែម​ជា​ជន‌ជាតិ​អារ៉ាប់ បាន​ដឹង​ដំណឹង​នេះ ពួក​គេ​នាំ​គ្នា​សើច​ចំអក និង​មើល‌ងាយ​ពួក​យើង ដោយ​ពោល​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​អ្វី​ហ្នឹង? តើ​អ្នក​រាល់​គ្នា​ចង់​បះ‌បោរ​ប្រឆាំង​នឹង​ព្រះចៅ​អធិរាជ​ឬ?»។

20. ខ្ញុំ​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «ព្រះ​នៃ​ស្ថាន​បរម‌សុខ​មុខ​ជា​ប្រទាន​ឲ្យ​ពួក​យើង​ទទួល​ជោគ‌ជ័យ​មិន​ខាន! ពួក​យើង ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ នឹង​ក្រោក​ឡើង​សង់​ក្រុង​នេះ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​គ្មាន​ចំណែក គ្មាន​សិទ្ធិ ឬ​អនុ‌ស្សា‌វរីយ៍​អ្វី​ក្នុង​ក្រុង​យេរូ‌សាឡឹម​នេះ​ទេ»។

នេហេ‌មា 2