29. ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីអ្នកទាំងនោះ ដែលបានធ្វើឲ្យមុខងាររបស់ខ្លួនជាបូជាចារ្យទៅជាសៅហ្មង ហើយធ្វើឲ្យសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយក្រុមបូជាចារ្យ និងក្រុមលេវី ទៅជាស្មៅហ្មងដែរ។
30. ខ្ញុំបានជម្រះពួកគេឲ្យដាច់ស្រឡះពីជនបរទេស ហើយខ្ញុំបានចេញច្បាប់ឲ្យក្រុមបូជាចារ្យ និងក្រុមលេវី អនុវត្ត ស្របតាមមុខងាររបស់ខ្លួន។
31. ខ្ញុំបានចាត់ចែងឲ្យប្រជាជនយកអុសមកថ្វាយតាមពេលកំណត់ ព្រមទាំងតង្វាយដែលជាផលដំបូងនៃដំណាំរបស់គេដែរ។ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំ ហើយប្រព្រឹត្តចំពោះទូលបង្គំ ដោយព្រះហឫទ័យសន្ដោសផង៕