នេហេ‌មា 12:5-16 Khmer Standard Version (KHSV)

5. លោក​មីយ៉ា‌មីន លោក​ម៉ាឌា លោក​ប៊ីលកា

6. លោក​សេម៉ាយ៉ា លោក​យ៉ូយ៉ា‌រីប លោក​យេដា‌យ៉ា

7. លោក​សាលូវ លោក​អម៉ុក លោក​ហ៊ីល‌គីយ៉ា លោក​យេដា‌យ៉ា។ លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ដឹក​នាំ​ពួក​បូជា‌ចារ្យ និង​ពួក​លេវី​នៅ​ជំនាន់​លោក​យេសួរ។

8. ពួក​លេវី​មាន: លោក​យេសួរ លោក​ប៊ីនុយ លោក​កាឌ‌មាល លោក​សេរេ‌ប៊ីយ៉ា លោក​យូដា លោក​ម៉ាថា‌នា ដែល​ជា​អ្នក​ដឹក​នាំ​ចម្រៀង​សរសើរ​តម្កើង​រួម​ជា​មួយ​បង‌ប្អូន​របស់​លោក។

9. រីឯ​លោក​បាក‌ប៊ូគា និង​លោក​អ៊ូនី បំពេញ​មុខ‌ងារ​នៅ​ទល់​មុខ​នឹង​លោក​ទាំង​នោះ។

10. លោក​យេសួរ​ជា​ឪពុក​របស់​លោក​យ៉ូយ៉ា‌គីម លោក​យ៉ូយ៉ា‌គីម​ជា​ឪពុក​របស់​លោក​អេលីយ៉ាស៊ីប លោក​អេលីយ៉ាស៊ីប​ជា​ឪពុក​របស់​លោក​យ៉ូយ៉ា‌ដា

11. លោក​យ៉ូយ៉ា‌ដា​ជា​ឪពុក​របស់​លោក​យ៉ូណា‌ថាន លោក​យ៉ូណា‌ថាន​ជា​ឪពុក​របស់​លោក​យ៉ាដួរ។

12. នៅ​ជំនាន់​ដែល​លោក​យ៉ូយ៉ា‌គីម​ធ្វើ​ជា​មហា‌បូជា‌ចារ្យ អ្នក​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បូជា‌ចារ្យ​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​មេរ៉ា‌យ៉ា​ជា​មេ​ដឹក​នាំ​គ្រួសារ​សេរ៉ាយ៉ា លោក​ហាណា‌នា​ជា​មេ​ដឹក​នាំ​គ្រួសារ​យេរេមា

13. លោក​មស៊ូ‌ឡាម​ជា​មេ​ដឹក​នាំ​គ្រួសារ​អែសរ៉ា លោក​យ៉ូហាណាន ជា​មេ​ដឹក​នាំ​គ្រួសារ​អម៉ា‌រា

14. លោក​យ៉ូណា‌ថាន​ជា​មេ​ដឹក​នាំ​គ្រួសារ​មេលី‌គូរ លោក​យ៉ូសែប​ជា​មេ​ដឹក​នាំ​គ្រួសារ​សេបា‌នា

15. លោក​អ័ឌណា​ជា​មេ​ដឹក​នាំ​គ្រួសារ​ហារីម លោក​ហេល‌កាយ​ជា​មេ​ដឹក​នាំ​គ្រួសារ​ម៉េរ៉ា‌យ៉ូត

16. លោក​សាកា‌រី​ជា​មេ​ដឹក​នាំ​គ្រួសារ​អ៊ីដោ លោក​មស៊ូ‌ឡាម​ជា​មេ​ដឹក​នាំ​គ្រួសារ​គីនេ‌ថោន

នេហេ‌មា 12