45. គឺប្រតិបត្តិតាមអ្វីៗសព្វបែបយ៉ាងដែលព្រះរបស់ខ្លួនបង្គាប់ និងធ្វើពិធីជម្រះផ្សេងៗ។ រីឯក្រុមចម្រៀង ក្រុមយាមទ្វារព្រះដំណាក់ ក៏បំពេញមុខងាររបស់ខ្លួន ស្របតាមបញ្ជាដែលព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រ បានចែងទុក។
46. កាលពីជំនាន់ដើម គឺនៅជំនាន់ព្រះបាទដាវីឌ និងលោកអេសាភ តែងតែមានគ្រូចម្រៀងដឹកនាំក្រុមចម្រៀង ច្រៀងសរសើរតម្កើង និងអរព្រះគុណព្រះជាម្ចាស់។
47. នៅជំនាន់លោកសូរ៉ូបាបិល និងជំនាន់លោកនេហេមា ប្រជាជនអ៊ីស្រាអែលទាំងមូលតែងតែញែកចំណែកដ៏សក្ការៈនៃម្ហូបអាហាររបស់ខ្លួន ទៅជូនក្រុមលេវីជារៀងរាល់ថ្ងៃ ហើយក្រុមលេវីក៏ញែកចំណែកដ៏សក្ការៈនៃអាហាររបស់ខ្លួន ជូនកូនចៅរបស់លោកអើរ៉ុនដែរ។