9. លោកយ៉ូអែល កូនរបស់លោកស៊ីកគ្រី ជាអធិការក្រុង ហើយលោកយូដាកូនរបស់លោកសេនួរ ជាអធិការរងរបស់ទីក្រុង។
10. ពួកបូជាចារ្យមាន: លោកយេដាយ៉ាជាកូនរបស់លោកយ៉ូយ៉ារីប លោកយ៉ាគីន
11. លោកសេរ៉ាយ៉ាជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាកូនរបស់លោកមស៊ូឡាម ដែលជាកូនរបស់លោកសាដុក ដែលជាកូនរបស់លោកមេរ៉ាយ៉ូត ដែលជាកូនរបស់លោកអហ៊ីទូប ដែលជាអ្នកដឹកនាំកិច្ចការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
12. ក្រៅពីនោះ មានបងប្អូនរបស់ពួកគេ ដែលទទួលខុសត្រូវលើការងារផ្សេងៗនៅក្នុងព្រះដំណាក់ មានគ្នាទាំងអស់ ៨២២នាក់។ បន្ទាប់មក មានលោកអដាយ៉ា ជាកូនរបស់លោកយេរ៉ូហាំ ដែលជាកូនរបស់លោកពេឡាលា ដែលជាកូនរបស់លោកអាំស៊ី ដែលជាកូនរបស់លោកសាការី ដែលជាកូនរបស់លោកផាសហ៊ើរ ដែលជាកូនរបស់លោកម៉ាលគា
13. ព្រមទាំងបងប្អូនរបស់គាត់ដែលត្រូវជាមេលើក្រុមគ្រួសារ មានគ្នាទាំងអស់ ២៤២នាក់។ បន្ទាប់មកទៀត មានលោកអម៉ាសាយ ជាកូនរបស់លោកអសារាល ដែលជាកូនរបស់លោកអហាសាយ ដែលជាកូនរបស់លោកមស៊ីលេម៉ូត ដែលជាកូនរបស់លោកអ៊ីមមើរ
14. ព្រមទាំងបងប្អូនរបស់គេ សុទ្ធសឹងតែជាមនុស្សសំខាន់ៗ មានគ្នាទាំងអស់ ១២៨នាក់។ លោកសាប់ឌាល កូនរបស់លោកកេដូលីម ជាអ្នកគ្រប់គ្រងលើពួកគេ។
15. ក្រុមលេវីមាន: លោកសេម៉ាយ៉ា ជាកូនរបស់លោកហាស៊ូប ដែលត្រូវជាកូនរបស់លោកអាសរីកាំ ជាកូនរបស់លោកហាសាបយ៉ា ជាកូនរបស់លោកប៊ូននី។
16. លោកសាបថាយ និងលោកយ៉ូសាបាដ ជាអ្នកទទួលបន្ទុកកិច្ចការនៅខាងក្រៅព្រះដំណាក់របស់ព្រះជាម្ចាស់ រួមជាមួយពួកមេដឹកនាំក្រុមលេវី។
17. លោកម៉ាថានា ជាកូនរបស់លោកមីកា ដែលត្រូវជាកូនរបស់លោកសាបឌី ជាកូនរបស់លោកអេសាភ ជាមេដឹកនាំក្រុមចម្រៀងសរសើរតម្កើង សម្រាប់ពេលអធិស្ឋាន លោកបាកប៊ូគា ដែលជាមេដឹកនាំរង ព្រមទាំងលោកអាប់ដា ជាកូនរបស់លោកសាំមួរ ដែលត្រូវជាកូនរបស់លោកកាឡាល ជាកូនរបស់លោកយេឌូថិន។