15. ក្រុមលេវីមាន: លោកសេម៉ាយ៉ា ជាកូនរបស់លោកហាស៊ូប ដែលត្រូវជាកូនរបស់លោកអាសរីកាំ ជាកូនរបស់លោកហាសាបយ៉ា ជាកូនរបស់លោកប៊ូននី។
16. លោកសាបថាយ និងលោកយ៉ូសាបាដ ជាអ្នកទទួលបន្ទុកកិច្ចការនៅខាងក្រៅព្រះដំណាក់របស់ព្រះជាម្ចាស់ រួមជាមួយពួកមេដឹកនាំក្រុមលេវី។
17. លោកម៉ាថានា ជាកូនរបស់លោកមីកា ដែលត្រូវជាកូនរបស់លោកសាបឌី ជាកូនរបស់លោកអេសាភ ជាមេដឹកនាំក្រុមចម្រៀងសរសើរតម្កើង សម្រាប់ពេលអធិស្ឋាន លោកបាកប៊ូគា ដែលជាមេដឹកនាំរង ព្រមទាំងលោកអាប់ដា ជាកូនរបស់លោកសាំមួរ ដែលត្រូវជាកូនរបស់លោកកាឡាល ជាកូនរបស់លោកយេឌូថិន។
18. សរុបទាំងអស់ កូនចៅលេវី ដែលរស់នៅក្នុងក្រុងដ៏វិសុទ្ធមានចំនួន ២៨៤នាក់។
19. ក្រុមយាមទ្វារមាន: លោកអ័កគូប លោកថាលម៉ូន និងបងប្អូនរបស់គេ ជាអ្នកយាមទ្វារដែលមានគ្នាទាំងអស់ ១៧២នាក់។
20. រីឯជនជាតិអ៊ីស្រាអែលឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី នាំគ្នាតាំងទីលំនៅ តាមក្រុងទាំងប៉ុន្មាននៃស្រុកយូដា ក្នុងទឹកដីដែលជាចំណែករបស់ពួកគេ។
21. ក្រុមអ្នកបម្រើព្រះវិហារ តាំងទីលំនៅ នៅភ្នំអូផែល។ លោកស៊ីហា និងលោកគីសប៉ា ជាមេដឹកនាំរបស់ពួកគេ។
22. អធិការរបស់ក្រុមលេវី នៅក្រុងយេរូសាឡឹម គឺលោកអ៊ូស៊ី ជាកូនរបស់លោកបានី ដែលត្រូវជាកូនរបស់លោកហាសាបយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកា ជាកូនចៅរបស់លោកអេសាភ។ ពួកគេជាក្រុមតន្ដ្រីបម្រើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
23. ស្ដេចបានតាក់តែងច្បាប់មួយផ្សេងសម្រាប់ក្រុមតន្ត្រី ពួកគេបំពេញមុខងារប្រចាំថ្ងៃ ស្របតាមច្បាប់ដែលបានកំណត់ទុក។
24. លោកពេថាហ៊ីយ៉ា ជាកូនរបស់លោកមសេសា-បេល ក្នុងអំបូរសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា ជាតំណាងរបស់ប្រជាជន នៅចំពោះមុខព្រះចៅអធិរាជ។
25. រីឯនៅតាមភូមិ និងតាមតំបន់នានា កូនចៅយូដាតាំងទីលំនៅនៅគារយ៉ាត-អើបា និងស្រុកភូមិជុំវិញ ឌីបូន និងស្រុកភូមិជុំវិញ យេកាបសៀល និងភូមិនានាដែលនៅជុំវិញ
26. យេសួរ ម៉ូឡាដា បេត-ផាលែត
27. ហាសារ-ស៊ូអាល់ បៀរសេបា និងស្រុកភូមិជុំវិញ
28. ស៊ីគឡាក់ មេកូណា និងស្រុកភូមិជុំវិញ
29. អេនរីម៉ូន សូរ៉ាស់ យ៉ាមូត
30. សាណូអា អាឌូឡាំ និងភូមិនានាដែលនៅជុំវិញ ឡាគីស និងតំបន់ជុំវិញអាសេកា និងស្រុកភូមិជុំវិញ។ កូនចៅយូដាតាំងទីលំនៅចាប់ពីបៀរសេបា រហូតដល់ជ្រលងភ្នំហ៊ិនណម។
31. កូនចៅបេនយ៉ាមីនតាំងទីលំនៅនៅកេបា មីគម៉ាស់ អៃ បេតអែល និងស្រុកភូមិជុំវិញ
32. អាណាថោត ណូប ហាណានា
33. ហាសោរ រ៉ាម៉ា គីថែម