និក្ខមនំ 7:18-20 Khmer Standard Version (KHSV)

18. ត្រី​ទាំង​អស់​នៅ​ក្នុង​ទន្លេ​នីល​នឹង​ត្រូវ​វិនាស ទឹក​ទន្លេ​នឹង​ធុំ​ក្លិន​ស្អុយ ជន‌ជាតិ​អេស៊ីប​មិន​អាច​ផឹក​ទឹក​នេះ​បាន​ទៀត​ឡើយ”»។

19. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ​នេះ៖ «ចូរ​ប្រាប់​អើរ៉ុន​ថា: សូម​បង​យក​ដំបង​របស់​បង ហើយ​លើក​ដៃ​វាយ​ទឹក​របស់​ស្រុក​អេស៊ីប គឺ​ទន្លេ ព្រែក បឹង ត្រពាំង ដើម្បី​ឲ្យ​ទឹក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ឈាម។ ឈាម​នឹង​មាន​ពាស‌ពេញ​ក្នុង​ស្រុក​អេស៊ីប សូម្បី​តែ​នៅ​ក្នុង​ធុង និង​ក្នុង​ពាង​ក៏​មាន​ឈាម​ដែរ»។

20. លោក​ម៉ូសេ និង​លោក​អើរ៉ុន ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​លោក​អើរ៉ុន​លើក​ដំបង​វាយ​ទឹក​ទន្លេ​នីល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះចៅ​ផារ៉ោន និង​នៅ​ចំពោះ​មុខ​នាម៉ឺន​សព្វ​មុខ​មន្ត្រី ហើយ​ទឹក​ទន្លេ​នីល​ទាំង​ប៉ុន្មាន​ក៏​ក្លាយ​ទៅ​ជា​ឈាម។

និក្ខមនំ 7