និក្ខមនំ 7:13-18 Khmer Standard Version (KHSV)

13. ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫទ័យ​រឹង​ចចេស ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់ គឺ​ស្ដេច​មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ទេ។

14. បន្ទាប់​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ស្ដេច​ផារ៉ោន​មានះ​ណាស់ ហើយ​មិន​អនុញ្ញាត​ឲ្យ​ប្រជា‌ជន​ចេញ​ទៅ​ទេ។

15. ដូច្នេះ ព្រឹក​ឡើង ចូរ​អ្នក​ទៅ​ជួប​ស្ដេច​ផារ៉ោន នៅ​ពេល​ស្ដេច​ចុះ​ទៅ​មាត់​ទន្លេ​នីល។ ចូរ​កាន់​ដំបង​ដែល​បាន​ក្លាយ​ជា​ពស់​នោះ​ទៅ​ជា​មួយ​ផង។

16. ចូរ​ប្រាប់​ស្ដេច​ផារ៉ោន​ថា: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​ហេប្រឺ ចាត់​ទូលបង្គំ​ឲ្យ​មក​ទូល​ព្រះ‌ករុណា​ថា “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង នៅ​វាល​រហោ‌ស្ថាន!” ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ព្រះ‌ករុណា​មិន​ព្រម​ស្ដាប់​ទេ។

17. ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ម្ដង​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន”។ “ទូលបង្គំ​នឹង​យក​ដំបង​ដែល​ទូលបង្គំ​កាន់​វាយ​ទឹក​ទន្លេ​នីល ហើយ​ទឹក​នេះ​នឹង​ក្លាយ​ទៅ​ជា​ឈាម។

18. ត្រី​ទាំង​អស់​នៅ​ក្នុង​ទន្លេ​នីល​នឹង​ត្រូវ​វិនាស ទឹក​ទន្លេ​នឹង​ធុំ​ក្លិន​ស្អុយ ជន‌ជាតិ​អេស៊ីប​មិន​អាច​ផឹក​ទឹក​នេះ​បាន​ទៀត​ឡើយ”»។

និក្ខមនំ 7