25. លោកអេឡាសារ កូនប្រុសរបស់លោកអើរ៉ុន បានរៀបការជាមួយកូនស្រីលោកពូធាល នាងបង្កើតបានកូនប្រុសម្នាក់ជូនលោកគឺ ភីនេហាស។ អ្នកទាំងនេះជាមេគ្រួសារនៃកុលសម្ព័ន្ធលេវី តាមអំបូររបស់ពួកគេ។
26. ព្រះអម្ចាស់បានបង្គាប់ឲ្យលោកអើរ៉ុន និងលោកម៉ូសេនេះ នាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។
27. លោកម៉ូសេ និងលោកអើរ៉ុននេះហើយដែលបានទៅគាល់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ដើម្បីនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប។
28. ពេលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅស្រុកអេស៊ីប
29. ព្រះអង្គមានព្រះបន្ទូលមកលោកថា៖ «យើងជាព្រះអម្ចាស់! ចូរនាំសេចក្ដីទាំងប៉ុន្មាន ដែលយើងបង្គាប់ដល់អ្នក យកទៅប្រាប់ផារ៉ោន ជាស្ដេចស្រុកអេស៊ីប»។
30. ប៉ុន្តែ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ទូលបង្គំគ្មានវោហារទេ ព្រះចៅផារ៉ោនមុខជាមិនស្ដាប់ទូលបង្គំឡើយ»។