និក្ខមនំ 40:36-38 Khmer Standard Version (KHSV)

36. ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​ព្រះ‌ពន្លា ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​រើ​ជំរំ ចេញ​ដំណើរ​ទៅ​មុខ។

37. ប្រសិន​បើ​ពពក​មិន​អណ្ដែត​ឡើង​ពី​ព្រះ‌ពន្លា​ទេ ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ចេញ​ដំណើរ​ទេ គឺ​ពួក​គេ​រង់‌ចាំ​ថ្ងៃ​ដែល​ពពក​អណ្ដែត​ឡើង។

38. គ្រប់​ដំណាក់​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បោះ​ជំរំ ពួក​គេ​ទាំង​អស់​គ្នា​ឃើញ​ពពក*​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា នៅ​ពេល​ថ្ងៃ ហើយ​ឃើញ​ដុំ​ភ្លើង​នៅ​ពេល​យប់។

និក្ខមនំ 40