33. គេនាំយកព្រះពន្លាមកជូនលោកម៉ូសេ គឺក្រណាត់ពន្លា និងសម្ភារៈទាំងប៉ុន្មានសម្រាប់ដំឡើងពន្លា មានទំពក់ ស៊ុម ឈើទទឹង បង្គោល និងជើងទ្រ
34. ស្បែកពពែឈ្មោលលាបពណ៌ក្រហម និងស្បែកផ្សោត សម្រាប់គ្របពីលើក្រណាត់ពន្លា និងវាំងននជារនាំងរបស់ទីសក្ការៈ
35. ហិបនៃសន្ធិសញ្ញា ព្រមទាំងឈើស្នែង និងគម្របរបស់ហិបនោះ។
36. តុសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារ និងនំប៉័ងសម្រាប់តម្កល់ថ្វាយព្រះជាម្ចាស់។
37. ជើងចង្កៀងធ្វើពីមាសសុទ្ធ ចង្កៀង គ្រឿងបរិក្ខារប្រើប្រាស់ជាមួយចង្កៀង និងប្រេងសម្រាប់ដុតបំភ្លឺ
38. អាសនៈមាស ប្រេង សម្រាប់ពិធីលាបប្រេង គ្រឿងក្រអូប និងរនាំងទ្វារពន្លា។
39. អាសនៈលង្ហិន ប្រទាសលង្ហិន ឈើស្នែង និងគ្រឿងបរិក្ខារប្រើប្រាស់ជាមួយអាសនៈ អាងសម្រាប់ពិធីជម្រះកាយ និងកំណល់របស់អាង
40. រនាំងរបស់ទីលាន ព្រមទាំងបង្គោល ជើងទ្រវាំងននរបស់ទ្វារចូលទីលាន ខ្សែ ចម្រឹង និងគ្រឿងបរិក្ខារទាំងអស់ សម្រាប់ប្រើប្រាស់ក្នុងព្រះពន្លា គឺពន្លាជួបព្រះអម្ចាស់
41. សម្លៀកបំពាក់ពិធីបុណ្យដែលសម្រាប់ប្រើក្នុងទីសក្ការៈ សម្លៀកបំពាក់សក្ការៈរបស់មហាបូជាចារ្យអើរ៉ុន និងសម្លៀកបំពាក់កូនប្រុសរបស់លោក ដែលត្រូវបំពេញមុខងារជាបូជាចារ្យ។
42. ជនជាតិអ៊ីស្រាអែលបានធ្វើគ្រប់កិច្ចការទាំងអស់ ដូចព្រះអម្ចាស់បានបង្គាប់លោកម៉ូសេ ឥតចន្លោះត្រង់ណាឡើយ។
43. ម៉ូសេបានត្រួតពិនិត្យមើលការងារទាំងនោះ ហើយឃើញថាពួកគេធ្វើដូចព្រះអម្ចាស់ បានបង្គាប់មកលោកមែន លោកក៏ឲ្យពរពួកគេ។