22. លោកបេតសាលាលដែលជាកូនរបស់លោកយូរី និងជាចៅលោកហ៊ើរ នៃកុលសម្ព័ន្ធយូដា បានធ្វើគ្រប់កិច្ចការ ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
23. លោកអូហូលីអាប់ ជាកូនលោកអហ៊ីសាម៉ាក់ នៃកុលសម្ព័ន្ធដាន់ ក៏បានជួយធ្វើការលោកដែរ គឺលោកអូហូលីអាប់ជាជាងចម្លាក់ ជាវិចិត្រករ ព្រមទាំងប៉ាក់លំអក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ និងក្រណាត់ធ្វើពីអំបោះធ្មៃ។
24. មាសដែលជាតង្វាយរបស់ជនជាតិអ៊ីស្រាអែល សម្រាប់ប្រើក្នុងការសង់ទីសក្ការៈ មានទម្ងន់ទាំងអស់ ១ ០០២ គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។
25. រីឯប្រាក់ទទួលពីអស់អ្នកដែលគេបានជំរឿនក្នុងចំណោមសហគមន៍ មានទាំងអស់ ៣ ៤៤៧ គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។
26. ប្រាក់នេះបានទទួលពីប្រជាជនចំនួន ៦០៣ ៥៥០នាក់ ដែលគេបានជំរឿន គឺអស់អ្នកមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ។ ម្នាក់ៗថ្វាយសាច់ប្រាក់ជាងប្រាំក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។
27. គេប្រើសាច់ប្រាក់ ៣ ៤២៧ គីឡូក្រាម សម្រាប់ធ្វើជើងទ្របង្គោលព្រះពន្លា និងជើងទ្របង្គោលវាំងននខាងក្នុង។ ជើងទ្រទាំងអស់មានមួយរយ គឺជើងទ្រនីមួយៗទម្ងន់ជាង ៣៤ គីឡូក្រាម។
28. រីឯសាច់ប្រាក់ ២០ គីឡូក្រាមទៀត គេយកទៅធ្វើទំពក់ និងមេរូតរបស់បង្គោល ព្រមទាំងស្រោបក្បាលបង្គោល។
29. លង្ហិនដែលប្រជាជនយកមកថ្វាយមានទម្ងន់ ២ ៤២៦ គីឡូក្រាម។
30. គេយកលង្ហិននេះទៅប្រើសម្រាប់ធ្វើជើងទ្របង្គោល រនាំងរបស់ច្រកចូលពន្លាជួបព្រះអម្ចាស់ ព្រមទាំងធ្វើអាសនៈលង្ហិន ប្រទាសលង្ហិន និងគ្រឿងបរិក្ខារទាំងអស់របស់អាសនៈ។
31. រីឯជើងទ្ររនាំងដែលនៅជុំវិញទីលាន ជើងទ្ររបស់ទ្វារចូលទីលាន ចម្រឹងដែលគេបោះជុំវិញព្រះពន្លា និងចម្រឹងរនាំងទីលាន ក៏ធ្វើពីលង្ហិននេះដែរ។