12. នៅតាមជ្រុងទាំងបួន លោកធ្វើក្របដែលមានកំពស់មួយទះ មានក្បាច់មាសព័ទ្ធជុំវិញផង។
13. លោកបានសិតធ្វើកងមាសបួនដាក់ភ្ជាប់ទៅនឹងមុមទាំងបួន ត្រង់កន្លែងដែលមានជើងតុ។ b
14. កងមាសទាំងបួនស្ថិតនៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។
15. លោកយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង ដើម្បីសែងតុនោះ។
16. លោកយកមាសសុទ្ធមកធ្វើគ្រឿងបរិក្ខារដាក់នៅលើតុនោះ គឺមានថាស ថូ ពែង និងចានគោម សម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេង។
17. លោកយកមាសសុទ្ធតែមួយដុំមកដំធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះមានឆ្លាក់ក្បាច់រចនា ទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។
18. មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្ដាល គឺម្ខាងមានមែកបី ហើយម្ខាងទៀតក៏មានមែកបីដែរ។
19. ក្នុងចំណោមមែកទាំងប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។
20. រីឯតួដែលនៅកណ្ដាលមានក្បាច់បួនគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ។
21. មានស្រទាប់ផ្កាក្រពុំបី នៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្ដាល។
22. ស្រទាប់ផ្កាក្រពុំ និងមែក មានឆ្លាក់ជាក្បាច់រចនាពីមាសសុទ្ធតែមួយដុំ។