29. ស៊ុមនៅជ្រុងទាំងពីរនេះ មានទ្រង់ទ្រាយដូចគ្នា គឺផ្នែកខាងក្រោមមានទទឹងធម្មតា តែនៅផ្នែកខាងលើភ្ជាប់គ្នាដោយសារកងមួយ។
30. ដូច្នេះ នៅប៉ែកខាងក្រោយមានស៊ុមចំនួនប្រាំបី និងជើងទ្រធ្វើពីប្រាក់ចំនួនដប់ប្រាំមួយ គឺជើងទ្រពីរសម្រាប់ស៊ុមនីមួយៗ។
31. គេយកឈើនាងនួនមកធ្វើជាឈើទទឹងចំនួនប្រាំ សម្រាប់បញ្ឈរស៊ុមនៅប៉ែកទីមួយរបស់ព្រះពន្លា
32. ឈើទទឹងប្រាំសម្រាប់ប៉ែកទីពីរនៃព្រះពន្លា ហើយឈើទទឹងប្រាំទៀត សម្រាប់ប៉ែកខាងលិចនៃព្រះពន្លា។
33. គេក៏បានធ្វើឈើទទឹងដែលនៅកណ្ដាល ដើម្បីដាក់ចំពាក់កណ្ដាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃព្រះពន្លា។
34. គេយកមាសស្រោបស៊ុមទាំងអស់ ព្រមទាំងធ្វើកងមាសសម្រាប់ស៊កឈើទទឹង ហើយឈើទទឹងនោះក៏ស្រោបមាសដែរ។
35. គេធ្វើវាំងននមួយត្បាញដោយអំបោះធ្មៃ ដែលលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវតែប៉ាក់លំអ ដោយរូបចេរូប៊ីន។
36. គេបានធ្វើបង្គោលបួនពីឈើនាងនួន ស្រោបមាស សម្រាប់ថ្ពក់វាំងនន រីឯទំពក់ក៏ធ្វើពីមាសដែរ។ គេបានធ្វើជើងទ្របួន ធ្វើអំពីប្រាក់ សម្រាប់បញ្ឈរបង្គោលទាំងនោះ។
37. រីឯទ្វារចូលព្រះពន្លា គេបានត្បាញវាំងននមួយទៀតពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះមានប៉ាក់ក្បាច់លំអដែរ។
38. គេបានយកឈើនាងនួនមកធ្វើសសរប្រាំដើម ព្រមទាំងធ្វើទំពក់សម្រាប់ថ្ពក់វាំងនននោះផង។ ក្បាលសសរ និងមេរូតស្រោបដោយមាស។ គេក៏ធ្វើជើងទ្រសសរប្រាំអំពីលង្ហិនដែរ។