1. លោកបេតសាលាល លោកអូហីលីអាប់ ព្រមទាំងសិប្បករឯទៀតៗ ដែលព្រះអម្ចាស់ប្រទានប្រាជ្ញាឆ្លាតវាងវៃ ដើម្បីឲ្យពួកគេចេះធ្វើអ្វីៗទាំងអស់ សម្រាប់ទីសក្ការៈនាំគ្នាធ្វើការងារ ស្របតាមសេចក្ដីទាំងប៉ុន្មានដែលព្រះអម្ចាស់បានបង្គាប់។
2. លោកម៉ូសេបានអញ្ជើញលោកបេតសាលាល លោកអូហូលីអាប់ និងអ្នកជំនាញទាំងអស់ដែលព្រះអម្ចាស់ប្រទានតម្រិះប្រាជ្ញា និងការប៉ិនប្រសប់បំពេញការងារឲ្យចាប់ផ្ដើមធ្វើការ។
3. លោកម៉ូសេបានយកតង្វាយទាំងអស់ ដែលជនជាតិអ៊ីស្រាអែលយកមកថ្វាយ ប្រគល់ទៅអ្នកទាំងនោះ ដើម្បីសង់ទីសក្ការៈ។ រៀងរាល់ព្រឹក ប្រជាជននៅតែបន្តនាំយកតង្វាយមកជូនលោកម៉ូសេ។
4. ដូច្នេះ ពួកសិប្បករទាំងអស់ ដែលបំពេញការងារសង់ទីសក្ការៈ ទុកចោលការងាររបស់ខ្លួន
5. ហើយនាំគ្នាទៅជម្រាបលោកម៉ូសេថា៖ «ប្រជាជនចេះតែយករបស់មកឲ្យពួកយើង ច្រើនលើសពីសេចក្ដីត្រូវការសម្រាប់ការងារ ដែលព្រះអម្ចាស់បង្គាប់ឲ្យពួកយើងធ្វើ»។
6. លោកម៉ូសេបានបញ្ជាឲ្យប្រកាសក្នុងជំរំទាំងមូលថា៖ «ចូរឃាត់ប្រជាជនទាំងប្រុស ទាំងស្រី កុំឲ្យនាំយកតង្វាយសម្រាប់សង់ទីសក្ការៈមកទៀតឡើយ