1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «យើងបានជ្រើសរើសបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា។
3. យើងបានធ្វើឲ្យគាត់ពោរពេញដោយព្រះវិញ្ញាណរបស់យើង ដើម្បីឲ្យគាត់មានប្រាជ្ញាឆ្លាតវាងវៃ ចេះធ្វើគ្រប់កិច្ចការ
4. គឺគាត់ចេះលើកគម្រោង ហើយជាជាងមាស ជាងប្រាក់ និងជាងលង្ហិន
5. ចេះឆ្នៃ និងដាំត្បូង ចេះឆ្លាក់ឈើ។ សរុបមក គាត់ចេះធ្វើការងារគ្រប់មុខ។
6. យើងក៏បានតែងតាំងអូហូលីអាប់ ជាកូនរបស់អហ៊ីសាម៉ាក ពីកុលសម្ព័ន្ធដាន់ឲ្យជួយគាត់ដែរ។ យើងឲ្យសិប្បករឯទៀតៗមានប្រាជ្ញា ដើម្បីបំពេញការងារទាំងអស់ដែលយើងបានបង្គាប់ឲ្យអ្នកធ្វើ
7. គឺធ្វើពន្លាជួបព្រះអម្ចាស់ ហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា គម្របហិប និងគ្រឿងបរិក្ខារទាំងអស់ សម្រាប់ប្រើប្រាស់នៅក្នុងពន្លា
8. តុ និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយតុ ជើងចង្កៀងធ្វើអំពីមាសសុទ្ធ និងគ្រឿងបរិក្ខារ សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀង អាសនៈដុតគ្រឿងក្រអូប