31. ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា នេះជាប្រេងសម្រាប់ប្រើក្នុងពិធីលាបប្រេងដ៏សក្ការៈ គ្រប់ជំនាន់តរៀងទៅ។
32. មិនត្រូវប្រើប្រេងនេះសម្រាប់លាបតែងខ្លួនឡើយ ហើយក៏មិនត្រូវយកគ្រឿងផ្សំនេះទៅធ្វើប្រេងដូចប្រេងនេះដែរ ដ្បិតប្រេងនេះជាប្រេងសក្ការៈដែលអ្នករាល់គ្នាត្រូវតែទុកឲ្យនៅជាសក្ការៈរហូត។
33. អ្នកណាផ្សំប្រេងដូចប្រេងសក្ការៈ ឬយកប្រេងនេះទៅលាបលើមនុស្សសាមញ្ញធម្មតា ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។
34. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកគ្រឿងក្រអូបដូចជាស្លឹកពុំសែន ខ្លឹមចន្ទន៍ កំបូរ និងកំញានសុទ្ធ ទម្ងន់ស្មើៗគ្នា
35. មកផ្សំធ្វើគ្រឿងក្រអូប តាមវិធីផ្សំរបស់អ្នកធ្វើគ្រឿងក្រអូប។ ត្រូវដាក់អំបិលលាយជាមួយផង ដើម្បីឲ្យគ្រឿងក្រអូបនោះទៅជាបរិសុទ្ធ និងសក្ការៈ។
36. ត្រូវយកគ្រឿងក្រអូបមួយចំណែកទៅកិនឲ្យម៉ដ្ដ ដើម្បីដាក់ពីមុខហិបដែលមានបន្ទះថ្មនៃសន្ធិសញ្ញា នៅក្នុងពន្លាជួបព្រះអម្ចាស់ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។ អ្នករាល់គ្នាត្រូវចាត់ទុកម្សៅនេះជាម្សៅសក្ការៈបំផុត។
37. មិនត្រូវផ្សំគ្រឿងក្រអូបសម្រាប់ប្រើប្រាស់ដូចគ្រឿងនេះឡើយ ត្រូវចាត់ទុកគ្រឿងក្រអូបនេះជាសក្ការៈថ្វាយព្រះអម្ចាស់។
38. អ្នកណាផ្សំគ្រឿងក្រអូបដូចគ្រឿងក្រអូបនេះ ដើម្បីប្រើប្រាស់ ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។