1. ត្រូវធ្វើអាសនៈមួយពីឈើនាងនួន សម្រាប់ដុតគ្រឿងក្រអូប។
2. អាសនៈត្រូវមានរាងបួនជ្រុងស្មើ ដែលជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកំពស់ពីរហត្ថ។ ចូរធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ។
3. អាសនៈទាំងមូលត្រូវស្រោបដោយមាសសុទ្ធ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញត្រូវធ្វើពីមាស។
4. ត្រូវធ្វើកងមាសម្ខាងពីរៗ ភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។
5. ត្រូវធ្វើឈើស្នែងពីរពីឈើនាងនួន ហើយស្រោបមាសផង។
6. ត្រូវដាក់អាសនៈនេះនៅខាងមុខវាំងននបាំងហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា គឺចំពីមុខកន្លែងដែលយើងនឹងមកជួបអ្នក នៅលើគម្របហិប ដែលគ្របបន្ទះថ្មនៃសន្ធិសញ្ញា។
7. រៀងរាល់ព្រឹក ពេលអើរ៉ុនចូលមកថែចង្កៀង គាត់ត្រូវដុតគ្រឿងក្រអូបនៅលើអាសនៈនេះ។