និក្ខមនំ 3:18-22 Khmer Standard Version (KHSV)

18. ពួក​គេ​នឹង​ស្ដាប់​ពាក្យ​របស់​អ្នក រួច​អ្នក​នឹង​ចូល​ទៅ​ជួប​ស្ដេច​ស្រុក​អេស៊ីប​ជា​មួយ​ចាស់​ទុំ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ទូល​ថា “ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​ហេប្រឺ បាន​យាង​មក​ជួប​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​វាល​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ”។

19. យើង​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីប​មិន​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​មក​ទេ ទាល់​តែ​យើង​ប្រើ​បារមី​ដ៏​ខ្លាំង​ពូកែ​បង្ខំ ទើប​ស្ដេច​យល់​ព្រម។

20. យើង​នឹង​សម្តែង​បារមី​ប្រហារ​ស្រុក​អេស៊ីប ដោយ​ធ្វើ​ការ​អស្ចារ្យ​គ្រប់​យ៉ាង នៅ​ក្នុង​ចំណោម​ពួក​គេ។ បន្ទាប់​មក ទើប​ស្ដេច​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ។

21. យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​អនុ‌គ្រោះ​ដល់​ប្រជា‌ជន​របស់​អ្នក ហើយ​ពេល​អ្នក​រាល់​គ្នា​ចេញ​មក​នោះ មិន​មែន​ចេញ​មក​ដោយ​ដៃ​ទទេ​ឡើយ។

22. ស្ត្រី​អ៊ីស្រា‌អែល​ម្នាក់ៗ​នឹង​សុំ​របស់​របរ​ពី​ស្ត្រី​ជាតិ​អេស៊ីប ដែល​នៅ​ជិត​ខាង ឬ​រស់​នៅ​ជា​មួយ​គ្នា គឺ​មាន​មាស​ប្រាក់ ព្រម​ទាំង​សម្លៀក‌បំពាក់​ដែល​អ្នក​រាល់​គ្នា​យក​មក​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន។ អ្នក​រាល់​គ្នា​នឹង​រឹប​អូស​អ្វីៗ​ទាំង​អស់​ពី​ជន‌ជាតិ​អេស៊ីប»។

និក្ខមនំ 3