ចូរក្រវាត់ខ្សែក្រវាត់ឲ្យអើរ៉ុន និងកូនរបស់គាត់ ព្រមទាំងពាក់ឆ្នួតក្បាលឲ្យពួកគេផង។ អ្នកត្រូវតែងតាំងអើរ៉ុន និងកូនប្រុសរបស់គាត់ជាបូជាចារ្យរហូត តាមច្បាប់ដែលនៅស្ថិតស្ថេរជានិច្ច។